លោក គង់ សោភ័ណ្ឌ បានថ្លែងថា លោកនឹងយកសំណើទៅពិនិត្យជូន ហើយឲ្យពលរដ្ឋរស់នៅទីនេះបណ្ដោះអាសន្ន រង់ចាំការគិតគូរតាមក្រោយ ករណីបាក់ព្រែកថី នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល : ពលរដ្ឋ៧៧គ្រួសារ ដែលរងគ្រោះដោយសារបាក់ព្រែកថី នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានសំណូមពរអភិបាលខេត្តឲ្យដីពួកគាត់ម្នាក់១ប្លង់ ដើម្បី បានរស់នៅសមរម្យ , លោក គង់ សោភ័ណ្ឌ បានថ្លែងថា លោកនឹងយកសំណើទៅពិនិត្យជូន ហើយឲ្យពលរដ្ឋរស់នៅទីនេះបណ្ដោះអាសន្ន រង់ចាំការគិតគូរតាមក្រោយ។

សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋទាំង៧៧គ្រួសារ ដែលរងគ្រោះដោយសារបាក់ព្រែកថី ហើយត្រូវបានរដ្ឋបាលខេត្តជម្លៀសពួកគាត់ចេញទាំងអស់ ដោយឲ្យពួកគាត់រស់នៅក្នុងរោងប្រក់តង់បណ្ដោះអាសន្ន នៅលើដីកម្មសិទ្ធិឯកជន បានសំណូមពរអភិបាលខេត្ត ជួយរកដីឲ្យពួកគាត់ម្នាក់មួយប្លង់ផង ព្រោះពួកគាត់មិនចង់រស់នៅលើដីគេទេ។

សំណូមពរបែបនេះរបស់ពលរដ្ឋ បានធ្វើឡើងនៅគ្រាដែលលោក គង់ សោភ័ណ្ធ អភិបាលខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយពួកគាត់ និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនពួកគាត់ដែល​បានរងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង​ តាមបណ្តោយព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
ជុំវិញបញ្ហានេះ អាជ្ញាធរ ពិបាកក្នុងការដោះស្រាយដែរ ដូច្នេះមានតែ អភិបាលខេត្ត រាយការណ៍ជូនថ្នាក់ជាតិ ដើម្បីមានលទ្ធភាព ជួយដល់ពួកគាត់។

ប្រជាពលរដ្ឋរងគ្រោះ បានថ្លែងអំណរគុណអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានមកជួយសង្រ្គោះពួកគាត់ និងថែមទាំងបានចែកអំណោយថែមទៀតផង។ តែទោះយ៉ាងណា ការរស់នៅទីនេះមិនប្រាកដថាអាចរស់នៅ បានរហូតនោះទេ ដោយសារតែជាដីកម្មសិទ្ធិឯកជន ហើយពួកគាត់ចង់បានដីកម្មសិទ្ធិរៀងៗខ្លួន ប៉ុន្តែសុំកុំឆ្ងាយពីក្រុងតាខ្មៅពេក។

ជាការឆ្លើតតប លោក គង់ សោភ័ណ្ឌ បានថ្លែងថា លោកនឹងយកសំណើទៅពិនិត្យជូន ហើយឲ្យពលរដ្ឋរស់នៅទីនេះបណ្ដោះអាសន្ន រង់ចាំការគិតគូរតាមក្រោយ ដោយសារពេលនេះថវិការរបស់រដ្ឋបាលខេត្ត មានកម្រិត ដូច្នេះការរស់នៅទីនេះល្អប្រសើរណាស់ ដោយសាររដ្ឋបាលខេត្តបានរៀបចំទីជម្រក ទឹក ភ្លើង ជូនរួចរាល់អស់ហើយ។

សូមបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្តកណ្តាល ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤៣គ្រួសារ នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ រួមមាន៖ ១គ្រួសារ ទទួលបាន អង្ករ ២០គីឡូ, មី១កេស, ទឹកសុទ្ធ ១កេស និងថវិកា២០ម៉ឺនរៀល។
ប្រជាពលរដ្ឋ មានជំនឿថា, លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នឹងជួយដល់ពួកគាត់ ដោយមធ្យោបាយបាយណាមួយ ដើម្បីអោយមានជម្រកគួរសម៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print