យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីបានហោះឡើងយ៉ាងសន្ធឹក បន្ទាប់ពីមានព័ត៌មានថាលោកខាងលិចបានផ្តល់រថក្រោះដល់អ៊ុយក្រែន

ចែករំលែក៖

អ៊ុយក្រែនបានកាត់ផ្តាច់ថាមពលជាបន្ទាន់ទៅកាន់តំបន់ជាច្រើន ហើយបានចេញការព្រមានពីការវាយឆ្មក់តាមអាកាសទូទាំងទឹកដី មិនយូរប៉ុន្មានបន្ទាប់ពីខ្លួនបានរកឃើញក្រុមយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីមួយក្រុមហោះចេញ។

នៅថ្ងៃទី២៦ ខែមករា ទីភ្នាក់ងារសារព័ត៌មាន PravdaUkraine បានផ្សាយថា ការព្រមានអំពីការវាយប្រហារតាមអាកាសមួយត្រូវបានដំណើរការនៅទូទាំងប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភថា រុស្ស៊ីអាចបើកការវាយប្រហារដោយកាំជ្រួចមីស៊ីលទ្រង់ទ្រាយធំថ្មីទៅលើគោលដៅសំខាន់ៗ។
អភិបាលក្រុង Mykolaiv ភាគខាងត្បូងអ៊ុយក្រែន លោក Oleksandr Sienkevych បាននិយាយថា យ៉ាងហោចណាស់ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 របស់រុស្សីចំនួន ៣គ្រឿង បានហោះចេញពីមូលដ្ឋាន។ លោក RiaNovosti បានបញ្ជាក់ថា មានការផ្ទុះនៅក្រុង Mykolaiv ប៉ុន្តែមូលហេតុនិងការខូចខាតមិនទាន់ដឹងនៅឡើយទេ។
យោងតាមអ្នកនាំពាក្យ លោកស្រី Natalia Humeniuk នៃបញ្ជាការប្រតិបត្តិការភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីក៏រក្សាបាននាវាចម្បាំងបំពាក់កាំជ្រួចចំនួនបីគ្រឿងនៅក្នុងសមុទ្រខ្មៅ ដែលអាចបាញ់កាំជ្រួច Cruise 20 Kalibr ។ លោកស្រីបានបន្ថែមថា “យើងកំពុងសង្កេតមើលសកម្មភាពរបស់កងកម្លាំងអាកាសយុទ្ធសាស្ត្ររបស់សត្រូវពីទិសដៅនៃសមុទ្រ Caspi “។
លោក Andriy Yermak អគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសនេះ ទើបតែបានអនុវត្ត “ការបាញ់ទម្លាក់មីស៊ីលរុស្ស៊ីជាលើកដំបូង” ។ ទន្ទឹមនឹងនេះ បុគ្គលិកថាមពលអ៊ុយក្រែនកំពុងរៀបចំការផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់នៅក្នុងទីក្រុង Kiev, Odessa និង Dnipropetrovsk ដើម្បីកាត់បន្ថយហានិភ័យ។
ការវាយឆ្មក់ចុងក្រោយនេះកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុប បានប្រកាសផ្តល់ជំនួយដល់ទីក្រុងកៀវជាមួយនឹងរថក្រោះប្រយុទ្ធ M1 Abrams និង Leopard 2 រាប់សិបគ្រឿង។ ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ប្រសិនបើលោកខាងលិចឆ្លើយតបនឹងការបញ្ជូនរថក្រោះទៅអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ :  CAND

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print