អ៊ុយក្រែនចោទរុស្ស៊ីថាបានបាញ់មីស៊ីល៥៥គ្រាប់ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់​ខ្លួន​

ចែករំលែក៖

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៥៥ គ្រាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន នៅព្រឹកថ្ងៃទី២៦ ខែមករា ហើយស្ថានីយរងជាច្រើនត្រូវបានវាយប្រហារ។

នៅក្នុងសេចក្តីប្រកាសតាម Telegram លោក Shmyhal បាននិយាយថា “គោលបំណងសំខាន់របស់រុស្ស៊ីគឺហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលមានបំណងរំខានការផ្គត់ផ្គង់អគ្គិសនី និងកម្តៅដល់ប្រជាជនអ៊ុយក្រែន។ ការការពាររបស់យើងបានស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកភាគច្រើន។ ទោះជាយ៉ាងណា មានការវាយប្រហារប្រឆាំងនឹងស្ថានីយរងមួយចំនួន។ បណ្តាញអគ្គិសនីនៅតែស្ថិតក្រោមការគ្រប់គ្រង ហើយវិស្វករកំពុងខិតខំប្រឹងប្រែងដើម្បីស្ដារការផ្គត់ផ្គង់ឡើងវិញ»។
ឧត្តមសេនីយ៍ Valeriy Zaluzhnyi អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនបានបាញ់ទម្លាក់កាំជ្រួចមិស៊ីល៤៧ដើម ក្នុងនោះមាន ២០ដើមហោះកាត់រដ្ឋធានី ។ បើតាមលោក កាំជ្រួចនេះត្រូវបានបាញ់ចេញពីយន្តហោះចម្បាំង និងកប៉ាល់របស់រុស្ស៊ីនៅសមុទ្រខ្មៅ។
យោងតាមរដ្ឋមន្ត្រីថាមពលរបស់អ៊ុយក្រែន លោក Herman Halushchenko ការដាច់ចរន្តអគ្គិសនីជាបន្ទាន់បានកើតឡើងនៅក្នុងតំបន់មួយចំនួននៃអ៊ុយក្រែន បន្ទាប់ពីកាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារទីតាំងថាមពលជាច្រើន។
លោក Halushchenko បាននិយាយថា “ស្ថានភាពដ៏អាក្រក់បំផុតនៅពេលនេះគឺនៅ Kiev, Odessa និង Vinnytsia” ។ មុននេះ មន្ត្រីនៅទីក្រុងគៀវ និង Odessa បានប្រកាសថា រោងចក្រថាមពលនៅក្នុងតំបន់ទាំងពីរនេះត្រូវបានវាយប្រហារ។
រុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ខាងលើរបស់អ៊ុយក្រែននៅឡើយទេ៕ ដោយធីរីណា

...

រូប​ថត​ :  AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print