លោករដ្ឋមន្ត្រី ខៀវ កាញារឹទ្ធ៖ អាជ្ញាធរខេត្តព្រះសីហនុ អញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលវត្តមានភ្ញៀវទេសចរជនជាតិចិនជើងទី១ ដែលមកមកកំសាន្តនៅលើទឹកដីខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ តំណាងក្រសួងទេសចរណ៍ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានភ្ញៀវទេសចរណ៍ជនជាតិចិន អញ្ជើញមកពីទីក្រុងគុនមីង មកខេត្តព្រះសីហនុ ធ្វើដំណើរតាមយន្តហោះជើងទីមួយ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ នេះជាបញ្ជាក់ ពី លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លើផេកផ្លូវការ របស់លោក ។

សូមជម្រាបថា សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា សង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់នៅឆ្នាំ២០២៣នេះ ខណៈដែលប្រទេសជាច្រើនស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ហើយរំពឹងទុកប្រទេសចិនជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា, ចាប់តាំងពីប្រទេសចិនបានកែលំអវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិនិងសមត្ថភាពផ្តល់សេវាកម្មធានាលើគ្រប់វិស័យ ប្រទេសចិនបានបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋចិនឡើងវិញដោយមានសណ្តាប់ធ្នាប់ តាមគោលការណ៍ធ្វើការសាកល្បង ។ ទីផ្សារទេសចរណ៍សកល បានឆ្លើយតបយ៉ាងសកម្មចំពោះការនេះ ហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិនយ៉ាងរាក់ទាក់កក់ក្តៅ ។ សហគមន៍អន្តរជាតិទទួលសម្គាល់ជាទូទៅថា ការដែលប្រទេសចិនកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ធ្វើឱ្យបែបបទចេញទៅក្រៅប្រទេសមានភាពងាយស្រួល និងបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេស ប្រការទាំងនេះមានអំណោយផលដល់ការជំរុញការអភិវឌ្ឍទេសចរណ៍ពិភពលោក ជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាបំពេញបន្ថែមភាពរស់រវើកកាន់តែច្រើនដល់ការជំរុញការផ្លាស់ប្តូរ និងចំណងមិត្តភាពរវាងប្រជាជនចិននិងបរទេស ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print