ទោះរងការរិះគន់មានផ្ទៃពោះមុនចូលរោងការក៏ ទេព បូព្រឹក្ស រៀបចំពិធីប្រកាសភេទកូនក្នុងផ្ទៃក្នុងថ្ងៃ នេះ

ចែករំលែក៖

ភ្នំពេញ៖ ទោះរងងការរិះគន់ខ្លះៗពីទស្សនិកជនជុំវិញការមានផ្ទៃពោះមុនចូលរោងការ ក៏តារាចម្រៀង ត្រៀមរៀបចំពិធីជួបជុំជប់លៀងទ្រង់ទ្រាយធំមួយជាមួយអ្នកជិតដិត និងក្រុមអ្នកគាំទ្រ។ កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីប្រកាសអំពីភេទរបស់កូនក្នុងផ្ទៃរបស់នាងដែលជាតំណក់ឈាមរួមគ្នាជាមួយតារាចម្រៀងរ៉េបល្បីឈ្មោះលោក ជីដេវីននោះដែលគេដឹងថាជាកម្មវិធីកម្រមានអ្នកធ្វើ។
តារាចម្រៀង ជីដេវីដ និតទេព បូព្រឹក្សបានប្រកាសអំពីចំណងស្នេហារួមគ្នា អស់រយៈពេល៧ឆ្នាំកន្លងមកហើយ ហើយពួកគេកាន់តែបង្កើនប្រជាប្រិយភាពកាន់តែខ្លាំងក្រោយពីចាកចេញពីទ្រនំហង្សមាស ធ្វើជាតារាចម្រៀងឯករាជនោះ។ ក្រៅពីភាពផ្អែមល្ហែមពូកគេក៏ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងដែលអាចរកចំណូលបានខ្ពស់ និងបង្ហាញភាពហឺហារខ្លាំងជាងសិល្បកររួមជំនាន់ផងដែរ។ គេចាំបានថាកាលពីប៉ុន្មានខែមុននេះ តារាចម្រៀង ទេព បូព្រឹកបានរងទាំងការរិះគន់ និងសាទរក្រោយពីនាងបានប្រកាសអំពីដំណឹងនៃការមានផ្ទៃពោះ ហើយពេលនេះកូនក្នុងផ្ទៃរបស់នាងក៏ជិតគ្រប់ខែហើយដែលពោលគឺឈានដល់ខែទី៨ហើយដែលខែក្រោយនេះគឺជាពេលវេលាដែលនាងត្រូវសម្រាលកូនផងដែរ។ ថ្ងៃទី២៧ ខែមករានេះនាងនឹងរៀបចំកម្មវិធីនេះនៅលើស្កាយបាមួយកន្លែង នាផ្លូវព្រះនរោត្តម ចាប់ពីម៉ោង៤រសៀលដល់ម៉ោង ១០យប់។ ទោះជាយ៉ាងណា អ្នកគាំទ្រនាងលើកឡើងថាតារាចម្រៀងរូបនេះអាចសម្រេចក្តីសុបិន្តដ៏ធំមួយនេះខណៈដែលមុននេះអ្នកស្និទ្ធនឹងនាងក៏បានទម្លាយដែរថា នាងចង់ពរពោះជាច្រើនឆ្នាំកន្លងមកហើយពោលគឺចាប់តាំងពីអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩មកម្ល៉េះ ប៉ុន្តែមិនទទួលបានជោគជ័យ។ កម្មវិធី ទាយនិងប្រកាសភេទកូនក្នុងផ្ទៃនេះគឺជាកម្មវិធីដែលមិនធ្លាប់មានឡើងនៅកម្ពុជា ហើយនាងក៏ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈមួយផងដែរដែលគ្រាន់តែការរៀបចំពិធីជប់លៀងនេះ។
នាងបានប្រកាសនៅលើបណ្តាញសង្គមដែរថា ដើមឡើយនាងត្រឹមចង់ជួបជុំជប់លៀងប្រកាសភេទកូនក្នុងផ្ទៃជាមួយនឹងសាច់ញាតិមិត្តជិតដិតខ្លះៗប៉ុណ្ណោះប៉ុន្តែដោយការសំណូមពរកម្មវិធីនេះនឹងធ្វើឡើងទ្រង់ទ្រាយធំបន្តិច ដោយនាងនឹងអញ្ជើញសិល្បករ និងក្រុមអ្នកគាំទ្រមួយចំនួនចូលរួមកម្មវិធីនេះផងដែរ។ នៅតែមិនទាន់ដឹងអំពីភេទកូនក្នុងផ្ទៃខណៈដែលកម្មវិធីក៏បានស្នើដល់អ្នកចូលរួមអាចស្លៀកសម្លៀកបំពាក់ពណ៌ខៀវប្រសិនបើពួកគេទាយថាកូនក្នុងផ្ទៃគឺជាកូនប្រុស ហើយភ្ញៀវដែលទាយថាជាកូនស្រីអាចស្លៀកសម្លៀកបំពាក់ពណ៌ក្រហមបាន៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print