បរិយាកាសទីក្រុងបាងកកត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរ ប្រជាជនត្រូវបានគេណែនាំឱ្យធ្វើការពីផ្ទះ

ចែករំលែក៖

ប្រជាជននៅក្នុងរាជធានីបាងកក របស់ប្រទេសថៃត្រូវបានគេណែនាំឱ្យធ្វើការពីផ្ទះ និងពាក់ម៉ាស់ ដោយសារការបំពុលបរិយាកាស កាន់តែអាក្រក់ទៅឈានដល់កម្រិតធ្ងន់។

យោងតាមកាសែត The Guardian និងកាសែតបាងកកប៉ុស្តិ៍ មន្ត្រីទីក្រុងបាងកក បានជំរុញឱ្យប្រជាជនប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ជំនួសឱ្យរថយន្តឯកជនដើម្បីធ្វើដំណើរជុំវិញទីក្រុង ហើយបាននិយាយថា រដ្ឋាភិបាលនឹងស្វែងរកវិធី កាត់បន្ថយប្រភពបំពុលដូចជា ការបំពុលខ្យល់ ការដុតខាងក្រៅ ឬសកម្មភាពសំណង់ជាដើម។ រដ្ឋបាលទីក្រុងបាងកក ក៏បាននិយាយថា ខ្លួននឹងចែកម៉ាស់ដល់ជនងាយរងគ្រោះ។
អភិបាលទីក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា ការបំពុលបានកើនឡើង ប៉ុន្តែមិនបានបញ្ជាឱ្យបិទសាលារៀនទេ។ “ខ្ញុំស្នើឱ្យអ្នកគ្រប់គ្នាពិនិត្យមើលកម្រិតនៃការបំពុល មុនពេលធ្វើផែនការធ្វើដំណើរ។រដ្ឋបាលក្រុងបាងកក (BMA) និងនាយកដ្ឋានគ្រប់គ្រងការបំពុលនឹងគ្រប់គ្រង ប្រភពនៃធូលី និងស្នើសុំកិច្ចសហប្រតិបត្តិការពីកន្លែងបង្កធូលី ដូចជាការដ្ឋានសំណង់ឬរថយន្តដឹកទំនិញ”។ .
មន្ត្រីរូបនេះបានបន្ថែមថា ប្រសិនបើស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ការរឹតបន្តឹងចរាចរណ៍នឹងត្រូវបានអនុវត្ត។ ការដុតចំបើង និងភ្លើងឆេះព្រៃ គឺជាមូលហេតុចម្បងនៃការបំពុលខ្យល់នៅក្នុងប្រទេសថៃ ក្នុងប៉ុន្មានខែចាប់ពីខែ ធ្នូឆ្នាំនេះដល់ខែ មេសា ឆ្នាំ២០២៣ ជាពិសេសនៅតំបន់ភាគពាយ័ព្យ។ ការបំពុលពីភ្លើងឆេះព្រៃ ក៏ជះឥទ្ធិពលដល់ទីក្រុងបាងកកផងដែរ ខណៈពេលដែលទីក្រុងកំពុងប្រឈមមុខនឹងការបំពុលខ្យល់ ដែលបង្កឡើងដោយរោងចក្រ ចរាចរណ៍ និងសំណង់។
យោងតាមក្រុមហ៊ុនគុណភាពខ្យល់ របស់ប្រទេសស្វីស IQAIr នៅថ្ងៃទី 26 ខែមករា កម្រិតធូលីតូចៗ PM2.5 នៅទីក្រុងបាងកក ឡើងដល់ 63.2 មីក្រូក្រាម/ម៉ែត្រគូប ដែលខ្ពស់ជាង គោលការណ៍ណែនាំគុណភាពខ្យល់ប្រចាំឆ្នាំរបស់ប្រទេស។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា PM2.5 មានដល់ 5 មីក្រូក្រាម / ម៉ែត្រគូប ក្នុងតំបន់ Samut Songkhram ភាគនិរតីនៃទីក្រុងបាងកក និងទីក្រុង Lampang នៅភាគខាងជើង មានគុណភាពខ្យល់អាក្រក់បំផុត នៅក្នុងប្រទេសថៃ។
ក្រសួងសុខាភិបាលថៃបាននិយាយថា ខេត្តចំនួន ២៤ ក្នុងប្រទេស រួមទាំងទីក្រុងបាងកក មានកម្រិតធូលីល្អិតក្នុងអាកាសខ្ពស់។ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃ លោកវេជ្ជបណ្ឌិត Opas Karnkawinpong បាននិយាយថា ចំនួនអ្នកជំងឺដែលជួបប្រទះបញ្ហាសុខភាព ទាក់ទងនឹងការបំពុលបានកើនឡើង ច្រើនជាងទ្វេដងដល់ជិត ២១៣ ពាន់នាក់ នៅសប្តាហ៍នេះ ពីចំនួនប្រហែល 96.000 នាក់ កាលពីសប្តាហ៍មុន។ មនុស្សទាំងនេះភាគច្រើន ជួបប្រទះបញ្ហាផ្លូវដង្ហើម ក៏ដូចជារោគសញ្ញា ជំងឺរលាកស្បែក ឬរលាកភ្នែកជាដើម៕ ដោយធីរីណា

រូប​ថត​ : Bangkok Post

...

រូប​ថត​ :  Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print