ភ្នំពេញ ៖ បុរសម្នាក់បានធ្លាក់ពីលើអគារខុនដូមួយកន្លែងបណ្តាលឱ្យរងរបួសបាក់ជើងខាងស្ដាំ ត្រូវបានឡានពេទ្យខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នំា២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០កែងនឹងផ្លូវលេខ៤៩២ ក្នុងសង្កាត់ផ្សារដើមថ្កូវ ចណ្ឌចំការមន រាជធានីភ្នំពេញ ។
ចំពោះអត្តសញ្ញាណជនរងគ្រោះដែលធ្លាក់ពីលើអគារខុនដូនោះនៅមិនទាន់ស្គាល់នៅឡើយ ហើយការធ្លាក់នេះក៏ មិនទាន់ដឹងអំពីមូលហេតុដែរ ។
...
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរនិងស្រាវជ្រាវតើបុរសខាងលើរអិលជើងធ្លាក់ដោយខ្លួនឯងឬក៏លោតប៉ុនប៉ងសម្លាប់ខ្លួន ព្រោះមិនទាន់បានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយនោះទេ ៕ ដោយ៖ជីណា