ខេត្តកំពង់ចាម ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្លាំងរបស់អធិការដ្ឋាន នគរបាលស្រុកបាធាយ ដឹកនាំដោយលោកវសេនីយ៍ឯក សំ ណាល់ បានចេញប្រតិបត្តិការបង្រ្កាបជាក់ស្តែង នូវករណីឆក់ទូរសព្ទ័ដៃ នៅផ្សារផ្អាវ ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
ជនសង្ស័យមានឈ្មោះ សន ស៊ីនួន ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថា ខ្លួនបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្រ្តីម្នាក់ នៅជិតផ្សារផ្អាវ រួចបើកម៉ូតូរបស់ខ្លួនរត់គេចចេញ សំដៅទៅភ្នំពេញវិញ តែត្រូវបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដេញតាមចាប់ស្ទាក់បាននៅម្តុំស្ពានទី២៦ ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាធាយត្រៀមបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធីច្បាប់៕,វណ្ណៈ