ភ្នំពេញ៖ សំណងប្រព័ន្ធប្រឡាយលូដែលមិនទាន់ស្ថាបនាមិនទានសាងសង់បានបណ្តាលឲ្យរថយន្តយ៉ាងតិចចំនួន៣គ្រឿងធ្លាក់ចូលខណៈភ្លៀងកំពុងជោកជាំចំកណ្តាលក្រុងភ្នំពេញ កាលពីវេលាម៉ោង២ និង១៣នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា ជិតពហុកីឡដ្ឋានជាតិអូឡាំពិក។
រថយន្តដែលត្រូវទឹកភ្លៀងអូរទាញចូលប្រឡាយចំនួន៣គ្រឿងរួមមាន រថយន្តCRV២គ្រឿង រថយន្តកាមរីបាឡែន១គ្រឿង។ ករណីនេះអ្នកធ្វើដំណើរបានភ្ញាក់ផ្អើល មុនដំបូងស្មានតែមានករណីរញ្ជួយដី តែក្រោយមកទើបហួសចិត្តមិននឹកស្មានថា ទឹកភ្លៀងមានឥទ្ធិផលរហូតដ៏ទាញរថយន្តធ្លាក់លូយ៉ាងនេះ និងមិនបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះនោះឡើយ៕
ដោយ៖ ស រស្មី
...