ម៉េង កែវពេជ្ជតា បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយផ្ទុះទំនាស់ជាមួយ ដេនីក្វាន់ និងសាសា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ អ្នកនាងម៉េង កែវពេជ្ជតាបានបង្ហោះសារយ៉ាងវែងអន្លាយជាមួយនឹងក្តីបារម្ភពីសុខសុវត្ថិភាពរបស់នាងក្រោយពីលេចចេញទំនាស់ជាពាក្យសម្តីជាមួយនឹងតារាសិចស៊ី ដេនីក្វាន់ និងអតីតពិធីការនីនាងសាសា។

ពាក្យជេប្រមាថ និងគំរាមកំហែងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករយៈពេល៣ថ្ងៃជាប់ៗគ្នា បានធ្វើឲ្យតារាចម្រៀង ម៉េង កែវពេជ្ជតាព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ខ្លួន ។

នាងលើកឡើងថាក្នុងរយៈពេចុងក្រោយនេះមានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមប្លែកមុខមួយចំនួនបានបង្កើនគណនីយក្លែងក្លាយបានជេប្រមាថ មាកងាយ និងគំរាមកំហែងមកលើរូបនាង ។

ការគំរាមកំហែងនេះបានកើតមានឡើងក្រោយពីស្ងប់ស្ងាត់រឿងរ៉ាវជម្លោះជាពាក្យសម្តីរវាងនាង និងតារាសិចស៊ី ដេនីក្វាន់បានបញ្ចាប់ និងលេចចេញពាក្យវាយប្រហាខ្លាំងពីអតីតពិធីការិនី កញ្ញា សាសាទៅវិញ។ ម៉េងកែវ ពេជ្ជតាមិនតបតធ្ងន់ៗ ទៅកាន់សាសាទេដោយអ្នកនាងបញ្ជាក់ថា នាងគេងមិនដែលលក់បន្ទាប់ពីមានសារប្រមាថនោះប៉ុន្តែមកពីអ្នកយល់ថាសាសាមិនមានតម្លៃឲ្យអ្នកនាងឈ្លោះជាមួយទើបអ្នកនាងសម្ងំស្ងៀម ។

នាងបន្តថា”ខ្ញុំសូមជំរាបថាបន្ទាប់ពីនាងខ្ញុំបានបង្ហោះសារមួយតាមFacebook និងPage របស់នាងខ្ញុំដែលមានខ្លឹមសារថា“សុភាសិតមួយបានពោលថាធ្វើអំណោយផ្ចាញ់មនុស្សចិត្តកំណាញ់បង្កើតក្តីស្រលាញ់ផ្ចាញ់នឹងក្តីស្អប់និយាយត្រង់ធ្វើត្រង់ផ្ចាញ់មនុស្សកុហក់ផ្ចាញ់មនុស្សអាក្រក់ដោយទង្វើរល្អ ។ ការនៅស្ងៀមខ្លះមិនមែនបានន័យថា យើងខ្លាចឬចុះចាញ់នោះទេប៉ុន្តែក៏ព្រោះតែរឿងទាំងនោះវាគ្មាន តម្លៃស្មើនឹងកិត្តិយសរបស់យើង” ។

សូមបញ្ជាក់ថាសារនេះ នាងខ្ញុំបានបង្ហោះឡើងក្រោយពីមានពាក្យសំដីវាយប្រហារនាងខ្ញុំពីសំណាក់អ្នកនាងសាសាតាមរយៈAccount របស់នាងឈ្មោះ Ek Socheata ។

អ្នកនាងសាសាបានប្រើពាក្យមើលងាយអសីលធម៌និងគ្រោតគ្រាតណាស់មកលើនាងខ្ញុំមិនគួរឲ្យអត់ឱនបាន ។ ពិតជាមិនត្រឹមត្រូវទេដែលនាងមកបំពានសិទ្ធនាងខ្ញុំដោយគ្មានហេតុផលបែបនេះ ។ ប៉ុន្តែពេលនោះក៏មានមហាជនជាច្រើនបានបង្ហាញការមិនពេញចិត្ត និងមិនគាំទ្រនូវសំដីចរិតនិងទង្វើរបស់នាងដែរ ។

មតិតែមួយរបស់ពួកគាត់គឺនាងគ្មានគុណសម្បត្តិគ្រប់គ្រាន់នឹងមករិះគន់ឬវាយម្លៃយើងបានឡើយ ។ ពួកគាត់បានលើកកម្លាំងចិត្តខ្ញុំនិងសំណូមពរមិនឲ្យខ្ញុំតបត ។ ដោយធ្លាប់តស៊ូអត់ធន់បានជាច្រើនរឿងកន្លងមកហើយនិងដោយគោរពតាមសំណូមពរមហាជនទស្សនិកជននិងមិត្តសម្លាញ់រួមទាំងបងប្អូននាងខ្ញុំផងនាងខ្ញុំសម្រេចចិត្តនៅស្ងៀមដើម្បីសន្តិភាព ។ ប៉ុន្តែមិនដូចការគិតរបស់ខ្ញុំ និងមហាជនទាំងអស់ទេគេមិនយល់បំណងល្អយើងឡើយតែគេបែរជាប្រកាសសង្គ្រាមជាមួយយើងទៀត។

ជនលាក់មុខនេះគេបង្កើត Account ថ្មីខ្លះនិងចាស់ហើយប្តូរ២-៣ដងចេញមកគំរាមខ្ញុំប៉ុន្តែមានតែ២នាក់ប៉ុណ្ណោះដែលខ្ញុំសង្ស័យនៅពីក្រោយរឿងនេះ។ឥឡូវនាងខ្ញុំកំពុងបារម្មណ៍ពីសុវត្ថិភាពហើយក៏ចង់សុំយោបល់ពីបងប្អូនទាំងអស់ថាតើនាងខ្ញុំគួរធ្វើបែបណា? “ ។

នៅមិនទាន់ស្វែងរកការបញ្ជាក់បន្ថែមពីតារាចម្រៀងស្រីរូបនេះបាននៅឡើយទេ ប៉ុន្តែក្រៅពីការស្នើសុំយោបល់ពីមិត្តភ័ក្កិ នាងក៏បានបង្ហាញភស្តុតាងជាច្រើនដែលរំលេចចេញនូវពាក្យជេរប្រមាថមាក់ងាយ និងគំរាមកំហែងជាហូរហែរ ។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើនាងនឹងស្វែងរកកិច្ចអន្តរាគមតាមផ្លូវច្បាប់ណាមួយដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួននោះទេ ៕

13319918_1575665302731854_8990283781454442199_n

13406872_1576332815998436_7667395741430612538_n

13346809_1576332835998434_3821318815647718160_n

13417472_1576332875998430_4311913200408780305_n

13321751_1576332912665093_3212472635836326060_n

12991125_1576332962665088_7321466982633706689_n

13344611_1576333175998400_7644912034743732161_n

13342968_1576332722665112_4800342950382065483_n

13331085_1576332759331775_2020529616772468550_n

13332819_1576332799331771_9079360101144992972_n

13247965_1572561766375541_4828378996102746218_o

13325666_1572695866362131_1977710821950841550_n

13327580_1573210489644002_7531411034901808853_n

13227180_1569842429980808_3208814763847340821_n

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print