ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារទី៣១ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ស្ថិតនៅចំណុចភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង៤០នាទី ។
ប្រភពដដែលបន្តថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ១-ឈ្មោះ លី រ៉ាឌី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ វុត ថេវ៉ាន់ ហៅង៉ោល ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៣-ឈ្មោះ យ៉ុន ភក្ត្រា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៤-ឈ្មោះ ឌិន ពៅ ហៅ ង៉ោល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ១០២,២៨ក្រាម
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង ។
បច្ចុប្បន្នជនសង័្សយទាំង០៤នាក់រួមនឹងវត្ថុតាង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់ ៕អរុណរះ