ទាហានរុស្ស៊ីអាចទទួលបានរង្វាន់រហូតដល់ ៤៣.០០០ ដុល្លារ ប្រសិនបើពួកគេដណ្តើមបានរថក្រោះដែលលោកខាងលិចបញ្ជូនទៅកាន់អ៊ុយក្រែនដោយជោគជ័យ។
យោងតាមសារព័ត៌មាន RT នៅថ្ងៃទី៣០ ខែមករា (ម៉ោងក្នុងស្រុក) បានដកស្រង់សម្តីលោក Alexander Osipov អភិបាលនៃតំបន់ Zabaikalsky (ជាខេត្តភាគខាងកើតនៃប្រទេសរុស្ស៊ី) បានប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការផ្តល់រង្វាន់ដល់ទាហានក្នុងតំបន់ជាសាច់ប្រាក់សម្រាប់ការរឹបអូសឬវាយកម្ទេចរថក្រោះនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន បាន ជារថក្រោះទំនើបដែលលោកខាងលិចផ្តល់ឱ្យអ៊ុយក្រែន។
លោក Osipov បាននិយាយថាទាហានដែលចាប់យកបានរថក្រោះ Leopard 2 “ក្នុងស្ថានភាពល្អ” នឹងទទួលបានរង្វាន់ចំនួន3លានរូប្លិ (៤៣.០០០ដុល្លារ) ហើយការវាយកម្ទេចរថក្រោះនេះនឹងទទួលបាន ១ លានរូប្លិ (១៤.០០០ដុល្លារ) ។ អ្នកចូលរួមដែលជួយក្នុងការចាប់យកឬវាយប្រហាររថក្រោះអាល្លឺម៉ង់នឹងទទួលបានពី៧ពាន់ដល់២៤០០ ដុល្លារ។
ជាមួយនឹងរថក្រោះAbrams របស់អាមេរិក រង្វាន់សម្រាប់ការចាប់បានគឺ 1.5 លានរូប្លិ (ប្រហែល ២១.៤០០ដុល្លារអាមេរិក) ចំណែកទាហានដែលគាំទ្រដំណើរការនេះក៏ទទួលបានសាច់ប្រាក់រង្វាន់ផងដែរ។
អភិបាល Osipov បាននិយាយថា “ទាហានដែលចូលរួមក្នុង “ការបរបាញ់រថក្រោះ” មិនគួរព្រងើយកន្តើយនឹងគ្រោះថ្នាក់នោះទេ ផ្តល់អាទិភាពដល់ជីវិត និងសុខភាពរបស់ពួកគេ”។ មុននេះ ក្រុមហ៊ុនគីមីរុស្ស៊ី Fores ក៏បានប្រកាសផ្តល់រង្វាន់ស្រដៀងគ្នានេះផងដែរ។ ដូច្នោះហើយ Fores នឹងផ្តល់ឱ្យ ៥ លានរូប្លិ (ប្រមាណ ៧ម៉ឺន ដុល្លារ) ដល់ទាហានដែលបានកម្ចាត់រថក្រោះមួយក្នុងចំណោមរថក្រោះពីរដែលបានរៀបរាប់ខាងលើ សមិទ្ធផលស្រដៀងគ្នាបន្ទាប់នឹងទទួលបាន 500.000
រូប្លិ។
លើសពីនេះ ក្រុមហ៊ុនយោធារុស្ស៊ីមួយចំនួនក៏បានផ្តល់រង្វាន់ចំនួន ១ លានរូប្លិសម្រាប់ទាហានដំបូងគេដែលបានកម្ចាត់យានប្រយុទ្ធថ្មើរជើង M2 Bradley ដែលអាមេរិកបញ្ជូនទៅកាន់អ៊ុយក្រែន៕ ដោយធីរីណា
រូបថត : Vietnamnet.vn