វាយប្រហារបំផ្ទុះគ្រាប់បែកនៅព្រះវិហារអ៊ិស្លាមប៉ាគីស្ថានក្បែរព្រំដែនអាហ្វហ្គានីស្ថានមនុស្សជាង១៨០នាក់ស្លាប់និងរងរបួស

ចែករំលែក៖

ការបំផ្ទុះគ្រាប់បែកសំដៅទៅលើវិហារអ៊ិស្លាមមួយកន្លែងនៅក្នុងតំបន់ដែលមានទីស្នាក់ការកណ្តាលនិងកងកម្លាំងប៉ូលិសនិងកងកម្លាំងប្រឆាំងភេរវកម្ម នាថ្ងៃទី ៣០ខែមករា។ ការបំផ្ទុះគ្រាប់បែកនោះបណ្តាលឱ្យមានអ្នកស្លាប់៦០នាក់ និងប្រហែល១៥០ នាក់ផ្សេងទៀតបានរងរបួស ភាគច្រើននៃពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ការវាយប្រហារកើតឡើងនៅឯវិហារអ៊ិស្លាមមួយក្នុងទីក្រុង Peshawar នៃខេត្ត Khyber Pakhtunkhwa ភាគខាងលិចប្រទេសប៉ាគីស្ថាន។

មេប៉ូលិសក្រុង Peshawar លោក Muhammad Ijaz Khan បាននិយាយថា ហេតុការណ៍ខាងលើកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយមិនមានជនសង្ស័យណាម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏អាចមានលទ្ធភាពស្វែងរកអត្តសញ្ញាណជនវាយប្រហារព្រោះនេះជាការបំផ្ទុះគ្រាប់បែកអត្តឃាត។
ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយទាញយកព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុបានបញ្ជាក់ថា ការផ្ទុះបានកើតឡើងភ្លាមៗបន្ទាប់ពីសាសនិកចាប់ផ្តើមធ្វើពិធីអធិដ្ឋាន ហើយជនដៃដល់បានបំផ្ទុះគ្រាប់បែកអត្តឃាត។ មនុស្សម្នាក់នេះត្រូវបានគេនិយាយថាបានអង្គុយនៅជួរមុខក្នុងអំឡុងពេលអធិដ្ឋានជាក្រុមនៅខាងក្នុងព្រះវិហារ។
យោងតាមលោក Khan យ៉ាងហោចណាស់មនុស្ស២៦០ នាក់បាននៅខាងក្នុងវិហារអ៊ិស្លាមក្នុងអំឡុងពេលអធិស្ឋានពេលថ្ងៃត្រង់។ ការផ្ទុះដ៏ខ្លាំងនេះបានបណ្តាលឱ្យផ្នែកខ្លះនៃអគារ រួមទាំងជញ្ជាំងបាក់សង្កត់លើអ្នកគោរពបូជាដែលកំពុងបន់ស្រន់។
គួរកត់សម្គាល់ថា ព្រះវិហារខាងលើនេះ មានទីតាំងនៅខាងក្នុងបរិវេណបន្ទាយ ដែលរួមមានទីស្នាក់ការរបស់កងកម្លាំងប៉ូលិសខេត្ត និងមន្ទីរប្រឆាំងភេរវកម្ម។ វាក៏ជាផ្នែកមួយនៃ “តំបន់ក្រហម” របស់ទីក្រុង ដែលការិយាល័យខេត្ត Khyber Pakhtunkhwa ជាច្រើនបានដាក់ទីតាំងនៅទីនោះ។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារនៅឡើយទេ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានថ្កោលទោសការវាយប្រហារគ្រាប់បែកនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ លោកក៏បានណែនាំដល់អាជ្ញាធរឱ្យធានានូវការថែទាំសុខភាពដ៏ល្អបំផុតសម្រាប់ជនរងគ្រោះ ហើយលោកបានប្តេជ្ញាចាត់វិធានការយ៉ាងខ្លាំងប្រឆាំងអ្នកដែលនៅពីក្រោយការវាយប្រហារ៕ដោយធីរីណា

...

រូប​ថត​ : baovephapluat.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print