វាយប្រហារដោយកាំបិតនៅជិតទីស្នាក់ការរបស់សហគមន៍អឺរ៉ុបក្នុងប្រទេសបែលហ្សុិក

ចែករំលែក៖

នៅក្នុងស្ថានីយរថភ្លើងក្រោមដី Schuman ស្ថិតនៅក្នុងរដ្ឋធានីប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក បុរសម្នាក់បានប្រើប្រាស់កាំបិតវាយប្រហារបណ្តាលឱ្យមានមនុស្ស ៣នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់។

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា ជនសង្ស័យក្នុងការវាយប្រហារនោះត្រូវបានចាប់ខ្លួន។ ចៅហ្វាយក្រុងប្រ៊ុចសែល លោកPhilippe Close បាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗដោយប៉ូលិសប្រចាំការនៅស្ថានីយរថភ្លើងក្រោមដីស៊ូមែន (Schuman)។
ហេតុការណ៍នេះបានកើតឡើងនៅចំពេលដ៏មាមាញឹក វេលាម៉ោង ៦ល្ងាច (ម៉ោងក្នុងតំបន់)។ ប៉ូលិសបានឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមអ្នករងគ្រោះ គឺបានរងរបួសធ្ងន់ធ្ងរ ហើយតាមការសន្និដ្ឋានបឋម ជនសង្ស័យអាចជាមនុស្សដែលមានបញ្ហាផ្លូវចិត្ត។
តាមរយៈបណ្តាញសង្គម Twitter ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឆែល (Charles Michel) បានថ្លែងអំណរគុណដល់ប៉ូលិសនៅក្នុងតំបន់ និងចូលរួមសោកស្តាយជាមួយជនរងគ្រោះ៕ ដោយធីរីណា

...

រូប​ថត​ :  Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print