ប្រជុំគណៈកម្មការសម្របសម្រួលករណី ប្រជាពលរដ្ឋចូលរុករានកាប់ឆ្ការព្រៃ របស់រដ្ឋបាលព្រៃឈើ នៅចំណុចភូមិបុស្ស ឃុំត្រស់ និងភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង លោកស៊ូម៉ុល អភិបាលសុ្រករមាសហែក នាព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២៣បានអញ្ជើញដឹកនាំប្រជុំគណៈកម្មការសម្របសម្រួលករណី ប្រជាពលរដ្ឋចូលរុករានកាប់ឆ្កា ព្រៃរបស់រដ្ឋបាលព្រៃ ឈើ នៅចំណុចភូមិបុស្ស ឃុំត្រស់ និងភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក។

ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោកហមហឿង អភិបាលរងលោកស្រីហែនដានីអភិបាលរងស្រុក លោកខៀនចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើរមាសហែកម៉ៅពុទ្ធីប្រធានការិយាល័យរៀបចំដែនដីនគររូបនីយ៏កម្មសំណង់និងភូមិបាលស្រុកលោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រីមេឃុំអណ្ដូងត្របែកលោកស្រីមេឃុំត្រស់និងសមត្ថកិច្ចដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។

លោកស៊ូម៉ុល អភិបាលសុ្រករមាសហែកនិងជាប្រធានគណៈកម្មការសម្របសម្រួល

បានជំរុញដល់ ក្រុមការងារដែលទើបប្រកាសត្រូវចុះធ្វើការស្រាវជ្រាវព័ត៏មានអោយបានគ្រប់ជ្រុងជ្រោយនៅក្នុងករណីបង្កអោយមានប្រជាពលរដ្ឋចូលរុករានកាប់ករណី ប្រជាពលរដ្ឋចូលរុករានកាប់ឆ្កា ព្រៃរបស់រដ្ឋបាលព្រៃឈើ នៅចំណុចភូមិបុស្ស ឃុំត្រស់ និងភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក។

...

លោកបន្តថាជាពិសេសចុះធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដោយសន្តិវិធីនិងផ្សព្វផ្សាយគោលការណ៏ច្បាប់ដែលពាក់ពន្ធ័និងដីរដ្ឋបាលព្រៃឈើអោយគាត់បានយល់ច្បាស់និងហៅអ្នកដែលនៅពីក្រោយខ្នងនិងអ្នកដែលជម្រុញដល់ប្រជាពលរដ្ឋអោយចូលរួមរុករានកាប់ឆ្កាព្រៃរបស់រដ្ឋបាលព្រៃឈើរដ្ឋមកធ្វើកិច្ចសន្យាណែនាំផងដែរ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print