អាមេរិកបញ្ជូនជំនួយកូវីដ-១៩ រាប់ពាន់លានដុល្លារដល់អ្នកស្លាប់ ជំនួយទាំងនោះទៅណា?

ចែករំលែក៖

នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី ៣០ខែមករា អ្នកឃ្លាំមើលសហព័ន្ធអាមេរិកបាននិយាយថា រដ្ឋបាលទំនងជាបានផ្តល់ជំនួយប្រហែល 5.4 ពាន់លានដុល្លារជាប្រាក់ជំនួយសង្គ្រោះ COVID-19 ដល់មនុស្សគួរឱ្យសង្ស័យ។

គណៈកម្មការគណនេយ្យភាពនៃការឆ្លើយតបនឹងជំងឺរាតត្បាត (PRAC) បាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណចំនួន 69.323នាក់ជាលេខសន្តិសុខសង្គមគួរឱ្យសង្ស័យ (SSNs) ដែលធ្លាប់ទទួលបានប្រាក់ 5.4 ពាន់លានដុល្លារពីកម្មវិធីជំនួយដល់អ្នកកើតជំងឺកូវីដ-១៩ក្នុងរយៈពេលពីខែមេសា ឆ្នាំ 2020 ដល់ខែតុលា ឆ្នាំ2022 ។
កម្មវិធីចំនួនពីរដើម្បីជួយទប់ទល់នឹង “ព្យុះ” នៃ COVID-19 រួមមាន ប្រាក់កម្ចីការខូចខាតសេដ្ឋកិច្ច (EIDL) នៃរដ្ឋបាលអាជីវកម្មខ្នាតតូច (SBA) និងកម្មវិធីការពារប្រាក់បៀវត្សរ៍ (PPP)។
របាយការណ៍របស់ PRAC ត្រូវបានចេញផ្សាយមុនសវនាការលើការក្លែងបន្លំការចំណាយរបស់ COVID-19 ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១ ខែកុម្ភៈ នៅចំពោះមុខគណៈកម្មាធិការត្រួតពិនិត្យសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reutersបានឱ្យដឹងថា សហរដ្ឋអាមេរិកបានស៊ើបអង្កេតករណីជាច្រើននៃការក្លែងបន្លំទាក់ទងនឹងកម្មវិធីជំនួយរបស់រដ្ឋាភិបាល ដូចជាកម្មវិធី Paycheck Protection Program (PPP) ការធានារ៉ាប់រងភាពអត់ការងារធ្វើ និងកម្មវិធីធានារ៉ាប់រងសុខភាពសហព័ន្ធ Medicare ។
នៅខែឧសភា ឆ្នាំ 2021 អគ្គមេធាវី Merrick Garland បានបង្កើតក្រុមការងារទប់ស្កាត់ការកេងប្រវ័ញ្ចCOVID-19។
ក្នុងឆ្នាំ 2022 ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានតែងតាំងជំនួយការអគ្គមេធាវីរង Kevin Chambers ឱ្យធ្វើជាបុគ្គលសំខាន់ក្នុងការស៊ើបអង្កេតការរំលោភ និងការក្លែងបន្លំទាក់ទងនឹងមូលនិធិសង្គ្រោះ Covid-19 ដែលបានរកឃើញនៅក្នុងរដ្ឋជាច្រើននៃប្រទេសនេះ។
នៅក្នុងខែកញ្ញា ឆ្នាំ 2022 អគ្គអធិការនៃក្រសួងការងារសហរដ្ឋអាមេរិកបាននិយាយថា វាទំនងជាថា 45.6 ពាន់លានដុល្លារពីកម្មវិធីធានារ៉ាប់រងភាពអត់ការងារធ្វើរបស់ COVID-19 ត្រូវបានចំណេញដោយការប្រើប្រាស់លេខសន្តិសុខសង្គមរបស់មនុស្សដែលអត់ការងារធ្វើដែលបានស្លាប់ដើម្បីទទួលបានប្រាក់នោះ៕ ដោយធីរីណា

...

រូប​ថត​ :NLĐO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print