រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងត្រូវរថភ្លើងដឹកអ្នកដំណើរ បុកប៉ះពេលរថយន្តពេទ្យបើកឆ្លងផ្លូវរថភ្លើង ម្តុំរំដួលជើងភ្នំ (ទំនប់រលក)

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បញ្ហារថភ្លើង បុកជាមួយ រថយន្តតែងតែកើតជាបន្តបន្ទាប់ ដែលជាដំណោះស្រាយមួយ ត្រូវខាងមន្ទីរ-ក្រសួង សាធារណការ និងដឹកជញ្ជូន ពិនិត្យក្នុងរឿងនេះ ។

សូមបញ្ជាក់ថា, មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តសង្គ្រោះមួយគ្រឿងត្រូវរថភ្លើងដឹកអ្នកដំណើរ បុកប៉ះពេលរថយន្តពេទ្យបើកឆ្លងផ្លូវរថភ្លើង ម្តុំរំដួលជើងភ្នំ (ទំនប់រលក) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១រសៀល ថ្ងៃ៣១ ខែមករា ឆ្នាំ២០២៣នេះ។

យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មានមនុស្ស២នាក់បានរងរបួសក្នុងហេតុការណ៍នេះ និងប៉ះពាល់ដល់លំនៅដ្ឋានពលរដ្ឋនៅក្បែរផ្លូវរថភ្លើងផងដែរ។ ភ្លាមៗនោះជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មុនរថភ្លើងឆ្លងកាត់គឺពុំមានដាក់ប៉ារ៉ាស់នោះទេ ហើយរថយន្តមកដល់ចំណុចឆ្លងកាត់ផ្លូវរថភ្លើងមិនប្រយ័ត្នក៏ត្រូវរថភ្លើងបុកយ៉ាងពេញទំហឹងតែម្តង និងជ្រុលទៅបុកផ្ទះពលរដ្ឋដែរនោះថែមទៀតផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចពុំទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះទាំង២នាក់នៅឡើយទេ ដោយកំពុងអន្តរាគមន៍ពិនិត្យការពារទីតាំងកន្លែងកើតជាបឋមសិន។

មួយរយៈនេះ តាមគោលដៅ រថភ្លើងឆ្លងកាត់ ហេតុអ្វីធ្វេសប្រហែស ក្នុងការដាក់បារ៉ាស់ ? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print