ក្រោយពីទទួលអំណោយសម្ភារៈរបស់សម្តេចតេជោ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ ចាប់ផ្តើមហ្វឹកហ្វាត់ជំនាញមុជទឹក

ចែករំលែក៖

ព្រះសីហនុ៖ បន្ទាប់ពីទទួលបានអំណោយជាសម្ភារៈពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះកងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧១១ នៃកងពលតូចលេខ៧០ បានរៀប ចំការហ្វឹកហ្វឺនជំនាញមុជទឹករយៈពេល១សប្តាហ៍ ដើម្បីពង្រឹងសមត្ថភាពជួយសង្គ្រោះជនរងគ្រោះក្នុងផ្ទៃទឹក ខណៈលំហាត់ហ្វឹកហ្វឺននេះធ្វើឡើងនៅទីតាំងឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ថវិកា ដើម្បីរៀបចំជាជំនួយ សម្ភារៈឧបករណ៍បម្រើដល់ប្រតិបត្តិការសង្គ្រោះក្នុងផ្ទៃទឹក ដូចជានៅ បឹង ស្ទឹង ទន្លេ និងសមុទ្រជាដើមថ្ងៃនេះកងប្រតិបត្តិការបានការហ្វឹកហាត់។

ទេសរដ្ឋមន្ត្រីគន់ គីម បញ្ជាក់ថា ការផ្តល់ជំនួយសម្ភារៈនេះជាការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាស្ថានភាពដែលជួបប្រទះនាពេលកន្លងមក ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះដែលលិចលង់ដោយឧបទ្ទវហេតុផងដែរ។ ទេសរដ្ឋមន្រ្តីបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះការគិតគូរដល់កងប្រតិបត្តិការរុករក និងសង្គ្រោះ សរុបទាំង១៧កង សំដៅឲ្យប្រតិបត្តិការអន្តរាគមន៍ទាំងឡាយដែលកើតឡើងជាយថាហេតុទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ។ 

លោកអនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយបានឱ្យដឹងថា សម្រាប់កម្ពុជាស្ទើរជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ 

លោកបានបន្តថា ទោះជាយ៉ាងណារាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print