សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូនលោកអ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន
លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមក្នុងឱកាសដែលលោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមព្រឹទ្ធសភានិងក្នុងនាមសម្តេចផ្ទាល់ បានសម្តែងការស្វាគមន៍និងអបអរសាទរចំពោះលោកអ៊ូអ៊ិណូ អាតស៊ូហ្សុីដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរដែលបានវិវត្តកម្រិត “ដៃគូយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣នេះ ស្របពេលនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ (ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣) នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។

លោកអ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពបានមានប្រសាសន៍ថា ប្រទេសកម្ពុជានិងប្រទេសជប៉ុនបានកសាងទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក តាមរយៈដំណើរការស្វែងរកសន្តិភាព ដំណើរការកសាងប្រទេសឡើងវិញ ហើយខ្ញុំពិតជាសប្បាយរីករាយណាស់ដែលប្រទេសយើងទាំងពីរបានដំឡើងកម្រតិពីដៃគូយុទ្ធសាស្រ្ត ទៅជាកម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។

...

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រសិទ្ធពរជូនលោកឯកអគ្គរាជទូតសូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅកម្ពុជា៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print