កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះស្រាវជ្រាវ​យានដ្ឋាន​ចំនួន​៥កន្លែង​នៅស្រុកសំរោងទង​ ​សង្ស័យ​ថា​លួចលាក់​កែ​ច្នៃ​ដំឡើងរថយន្ដ​ដោយ​ល្មើសច្បាប់​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​ ៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ទីតាំង​យានដ្ឋាន​ជួសជុល​រថយន្ត​ចំនួន​៥កន្លែង​ ស្ថិត​នៅស្រុកសំរោងទង​ ​ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ចុះស្រាវជ្រាវ​សង្ស័យ​ថា​លួចលាក់​កែ​ច្នៃ​ដំឡើងរថយន្ដ​ដោយ​ល្មើសច្បាប់​។

របាយការណ៍​ដដែល​បន្តថា​ ដោយ​អនុវត្ត​តាម​គោលការណ៍​ និង​ការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​ កាលពីថ្ងៃ​ទី​៣១​ ខែមករា​ម្សិលមិញ​​ កម្លាំង​នគរបាល​សេដ្ឋកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​យានដ្ឋាន​ជួសជុល​រថយន្ត​ និង​បាញ់ថ្នាំ​ ចំនួន​៥​កន្លែង​ស្ថិត​នៅ​ភូមិ​ព្នៅ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ រក​ឃើញ​រថយន្ត​១២​គ្រឿង​ រួម​មាន​៖

-​ទីតាំង​បាញ់ថ្នាំ​រថយន្ត​លក្ខណៈ​គ្រួសារ​ ចំនួន​០៣​កន្លែង​ ជំនាញ​មន្ទីរ​សាធារណការ​ណែនាំ​ឱ្យ​ម្ចាស់​ទីតាំង​ស្នើ​សុំ​ច្បាប់​អាជីវកម្ម​ឱ្យបាន​ត្រឹមត្រូវ​នៅ​ពេល​បើក​ដំណើរការ​ ។​

-​ទីតាំង​យានដ្ឋាន​ចំនួន​០២​កន្លែង​ មានច្បាប់​ត្រឹមត្រូវ​ ជាក់ស្ដែង​រថយន្ត​ចំនួន​១២​គ្រឿង​ ស្ថិត​នៅ​ទីតាំង​ទាំង​០៥​ខាងលើ​ មាន​ឯកសារ​ត្រឹមត្រូវ​ ជា​ប្រភេទ​រថយន្ដ​បែន​ដឹក​ដី​ ចង្កូត​ស្ដាំ​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ការ​អនុគ្រោះ​អនុញ្ញាត​ឱ្យ​ធ្វើការ​បង់ពន្ធ​លើ​រថយន្ដ​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ​នាំ​ចូល​ដែល​មាន​ស្រាប់​នៅ​ក្នុងស្រុក​ និង​មិន​អនុញ្ញាត​ឱ្យបន្ដ​លួច​នាំ​ចូល​មក​ក្នុង​ប្រទេស​តាម​រយៈ​ជា​លក្ខណៈ​គ្រឿងបន្លាស់​រួច​យក​មក​ដំឡើង​បង្គុំ​ជា​រថយន្ដ​ដើម្បី​កែ​ជា​ប្រភេទ​ដឹក​ដី​ ។​ល​។​

...

សូមជម្រាបជូនថា​ ​កន្លង​ទៅ​រាជរដ្ឋាភិបាល​ ក្រោម​ការ​អនុគ្រោះ​បំផុត​ពី​ប្រមុខ​ដឹកនាំ​សម្ដេច​តេ​ជោ​ បាន​អនុញ្ញាត​ឱ្យ​មានការ​លើកលែង​មិន​ឱ្យ​មានការ​កែ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​ ប៉ុន្ដែ​អនុញ្ញាតិ​ឱ្យ​​បង់ពន្ធ​ជូន​រដ្ឋ​លើ​រថយន្ដ​ដែល​មាន​ស្រាប់​ និង​ជា​តំរូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​លើ​ការ​ចាំបាច់​ការ​ដឹក​ជញ្ជូន​កសិផល​ ឬ​អាជីវកម្ម​នានា​ ដើម្បី​កុំឱ្យ​ក្លាយជា​បញ្ហា​ហានិភ័យ​លើ​បច្ចេកទេស​នៃ​ការ​កែ​ចង្កូតរថយន្ដ​នេះ​ ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print