ខេត្តបន្ទាយមានជ័យ៖ ក្រដាស់ប្រាក់ខ្មែរ១ម៉ឺនរៀល១សន្លឹកត្រូវបានគេសង្ស័យជាក្រដាស់ប្រាក់ក្លែងក្លាយហើយមានជនមិនស្គាល់អត្តសញ្ញាណយកមកចរាចរនៅខេត្តបន្ទាយមានជ័យ ដោយជិះម៉ូតូមកចាក់សាំងនៅដេប៉ូលក់សាំងរាយមួយកន្លែងគ្មានយីហាស្ថិតទល់មុខផ្សារអូរអំបិលក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ម្ចាស់ដេប៉ូលក់សាំងដែលមានឈ្មោះ ប៊ុន ផល្លា ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ម្សិលមិញចំពោះមុខនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យថា កាលពីក្នុងអំឡុង២ទៅ៣ថ្ងៃកន្លងទៅថ្មីៗនេះ មានអ្នកជិះម៉ូតូអត់ស្គាល់អត្តសញ្ញាណមកចាក់សាំងកន្លែងគាត់ហើយយកប្រាក់១ម៉ឺនរៀលឱ្យគាត់មិនដឹងថាប្រាក់នោះក្លែងក្លាយនោះទេហើយក៏បានយកប្រាក់ដាក់ក្នុងហិប។លុះបន្ទាប់មកគាត់ក៏បានទាញហិបដាក់ប្រាក់រាប់ប្រាក់ឃើញក្រដាក់ប្រាក់១ម៉ឺនរៀលមួយសន្លឹកប្លែកជាងក្រដាក់ប្រាស់១ម៉ឺនរៀលផ្សេងទៀតក៏ទាញយកមកពិនិត្យមើលឃើញក្រដាក់ប្រាក់១ម៉ឺនរៀលនោះមានខ្សែសយខាងក្នុងមិនច្បាស់ចំណែករូបព្រហ្មបង្កប់ខាងក្នុងប្រាក់ក៏មិនច្បាស់ដូចក្រដាក់ប្រាស់សុទ្ធនោះឡើយ ហើយបន្ទាប់មកនៅថ្ងៃទី៥ ខែមិថុនា កន្លងទៅថ្មីៗនេះ នៅពេលអ្នកសារព័ត៌មានម្នាក់ជិះរថយន្តទៅចាក់សាំងកន្លែងគាត់ហើយគាត់ម្ចាស់លក់សាំងបានយកប្រាក់បង្ហាញអ្នកសារព័ត៌មាននោះ។ អ្នកសារព័ត៌មានក៏សុំថតសន្លឹកប្រាក់១ម៉ឺនរៀលដែលគេសង្ស័យជាក្រដាស់ប្រាក់ក្លែងក្លាយធ្វើការផ្សព្វផ្សាយក៏បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ ក្រដាស់ប្រាក់១ម៉ឺនរៀលក្លែងក្លាយនោះយកមកផ្ទឹមនិងក្រដាស់ប្រាក់១ម៉ឺនសុទ្ធគឺ មានពណ៌ប្រហាក់ប្រហែលគ្នា គ្រាន់តែក្រដាក់ក្លែងក្លាយមានសភាពរាងទក់បន្តិច។
ម្ចាស់លក់សាំងនោះបានបន្តឱ្យដឹងទៀតថា ក្រដាក់១ម៉ឺនរៀលសង្ស័យក្លែងក្លាយ ក្រោយមកក៏មានមន្រ្តីធនាគារជាតិសាខាខេត្តបន្ទាយមានជ័យចុះសួរនាំគាត់ហើយសុំប្រាក់១ម៉ឺនរៀលដើម្បីយកទៅរក្សាទុក។
ជុំវិញបញ្ហានេះ អ្នកយកព័ត៌មានយើងបានទៅទំនាក់ទំនងមន្រ្តីធនាគារសាខាខេត្តបន្ទាយមានជ័យឱ្យជួយបំភ្លឺនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ មន្រ្តីធនាគារប្រាប់ឱ្យដឹងថាមកដល់ពេលនេះគេមិនទាន់ស្រាវជ្រាវរកប្រភពច្បាស់លាស់ចំពោះអ្នកដែលប្រើប្រាស់ក្រដាស់ប្រាក់១ម៉ឺនរៀលនោះនៅឡើយទេ។រងចាំឱ្យសមត្ថកិច្ចកំពុងតាមដានស្រាចជ្រាវស៊ើប អង្កេត៕
ដោយ៖ សំ វិច្ឆិកា