អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” អបអរសាទរប្រារព្ធពិធីខួបគម្រប់១៤ឆ្នាំ នៃដំណើរការចេញផ្សាយ របស់ខ្លួន !

ចែករំលែក៖

ភ្នំពេញ : អបអរសាទរនៃដំណើរចេញផ្សាយឆ្នាំទី«១៤»របស់មជ្ឈមណ្ឌលពត៌មាន«នគរវត្ត» ,អរគុណដល់ភ្ញៀវកិតិ្តយសទាំងអស់ដែលបានចូលរួមជាពិសេសសហការីទាំងអស់របស់យើង ,មិនថាឆ្លងកាត់រឿងអ្វីក៏ដោយ យើងនៅតែដើររួមគ្នារហូតមក ជាមួយភាពដ៏រឹងមាំ គោរព ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយធនធានមនុស្ស។ រយះពេល ១៤ឆ្នាំ អង្គភាពមួយនេះ មានសក្តានុពល ដំណើរការបានយ៉ាងរលូន ក៏ដោយសារ មានការចូលរួម ពីថ្នាក់ដឹកនាំ បុគ្គលិក គ្រប់ជាន់ថ្នាក់ ជំនាញ បច្ចេកទេស អក្សរសាស្ត្រ ព្រមទាំងសហការី ទាំងអស់ បានលះបង់ចំណេះដឹង ពេលវេលា ភាពស្មោះត្រង់ តម្កល់ផលប្រយោជន៍ជាធំ លើក្រមសីលធម៌វិជ្ជាជីវៈ ទើបយើងជោគជ័យ។ នេះជាការថ្លែង របស់លោកស្រី កែកុល សោភា ទូច គង្គា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកម្មវិធីជួបជុំជប់លៀង អបអរសាទរប្រារព្ធពិធីខួបគម្រប់១៤ឆ្នាំ នៃដំណើរការចេញផ្សាយ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”
-កាសែត ទស្សនាវដ្តី គេហទំព័រ “នគរវត្ត”
-គេហទំព័រ “នគរដ្រេហ្គន” ១ កុម្ភៈ ២០២៣ ។

លោកស្រី កែកុល សោភា ទូច គង្គា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានក្រើនរំឮកដល់ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ថា, ត្រូវផលិតព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងមានប្រភពច្បាស់លាស់ ដែលជាការសម្រេច ត្រូវដាក់ចេញផ្សាយ នូវព័ត៌មានពិត វានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់ យ៉ាងប្រសិទ្ធភាព។

លោកស្រីបន្តថា, «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» នោះជាមូលដ្ឋានគ្រឹះ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” អនុវត្ត ជាប្រចាំ និងស្របតាម ការណែនាំពីក្រសួងព័ត៌មាន ។

លោកស្រីអគ្គនាយិកា បានថ្លែងយ៉ាងដូច្នេះទៀតថា, «ក្រមសីលធម៌មានសារសំខាន់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ដែលលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន តែងក្រើនរំលឹក ដល់អ្នកសារព័ត៌មាន ស្ថាប័នសារព័ត៌មាន ជាញឹកញាប់នោះ។ក្នុងនោះលោកស្រី បានដកស្រង់ប្រសាសន៍ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មកបញ្ជាក់ថា,

ទី១/៖ រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ។
ទី២/៖ វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា»។

លោកស្រី កែកុល សោភា ទូច គង្គា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានបន្តថា ការប្រើប្រាស់ភាសាថ្លៃថ្នូរ និងការរក្សាភាពថ្លៃថ្នូរ របស់អ្នកសារព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឱ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម «ដូច្នេះ ក្រមសីលធម៌ តាមរយៈការធ្វើការងារដោយវិជ្ជាជីវៈ គឺ ៖ ធ្វើជាអ្នកសារព័ត៌មាន យើងត្រូវធ្វើការងារដោយក្រមសីលធម៌ ត្រូវគោរពក្រមសីលធម៌នេះឱ្យបាន ត្រូវនិយាយ និងគោរពមនុស្សទាំងអស់នៅក្នុងសង្គមដូចគ្នា»

លោកស្រីបន្តថា, ក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មាន ត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គម។ ក៏ប៉ុន្តេ សម្រាប់ការងារមួយចំនួនធំ វាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មានផងដែរ។ និយាយជារួម ការផលិតព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈ ត្រូវចេះពីក្រមសីលធម៌ យល់ពីច្បាប់ ស្តីពីរបបអ្នកសារព័ត៌មាន និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីដឹងថា តើសិទ្ធិរបស់ខ្លួនមានទំហំប៉ុណ្ណា ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មានទាំងនេះបាន មិនមែនគ្រាន់តែថតរួចហើយ ផ្សព្វផ្សាយនោះទេ។
លោកស្រីអគ្គនាយិកា ក៏សូមអោយថ្នាក់ដឹកនាំ បុគ្គលិក គ្រប់ផ្នែក សហការី បន្ត ការខិតខំ សហការសាមគ្គីផ្ទៃក្នុងអោយកាន់តែប្រសើរ និងសូមជូនពរ ទទួលបានភាព ជោគជ័យរាល់ការងារ មានសុខភាពល្អ ជាមួយនឹងពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print