លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម ;
១- ក្តីសង្ឃឹមពីមានការលើកលែងទោសពីព្រះមហាក្សត្រ = ជាក្តីគ្មានសង្ឃឹមឡើយ?
២- ក្រុមប្រឆាំងល្មមយល់ដឹងពីសាលដីការស្ថាពរនិងបិទផ្លូវតវ៉ារបស់តុលាការកំពូលហើយ = បើយល់ហើយនឹងយល់ហើយ មិនបាច់ជជែកវែងឆ្ងាយទេ?
៣- ការរត់ទៅចូលជាមួយភ្លើងទៀន = ប្រៀបដូចនាងរត់ទៅរកអ្នក មីខាតលក្ខណ៍រត់ទៅរកអាកំបាក់អន្សា?
៤- ការលាលែងពីសមាជិក គ.ជ.ប ជាចំណេះជិះកឯង = តើជាអតីតៈសមាជិក គ.ជ.ប បានការអី?
៥- មានគេទៅចូលបក្សប្រឆាំងតែ១នាក់ = គេនាំគ្នាបន្ទរថាជាការសម្រេចចិត្ត តើមនុស្សជាច្រើនរាប់រយរាប់ពាន់ទៅចូលជាមួយគណបក្សប្រជាជនកម្ពុជាមិនមែនជាការសម្រេចចិត្តទេឬ?
៦- ភ្លើងទៀនដ៏មានឥទ្ធិពល = គឺជាភ្លើងទៀនបានសម្លេងឆ្នោតត្រឹម១៨%?
៧- អ្នកណាដែលធ្វើនយោបាយ៣០ឆ្នាំបរាជ័យហើយចង់បំផ្លាញសន្តិភាពនិងជីវភាពរស់នៅរបស់ប្រជាជន = គឺជាមេនិងក្រុមជ្រុលនិយម?
៨ – ការចាប់ខ្លួន ថាច់ សេដ្ឋា = គឺជាការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តល្មើសច្បាប់?
៩- ការចេញសែកស្អុយនិងមិនព្រមចូលខ្លួនទៅតុលាការ = គឺជាបទល្មើសព្រហ្មទ័ណ្ឌដែលត្រូវតុលាការបញ្ជារឪ្យចាប់ខ្លួន?
១០- ការអះអាងរបស់ជនជាប់ចោទ = មិនអាចយកបានការទេ? ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print