មាតាបិតា ត្រូវយល់ដឹងការវៀចករបស់ទារក!Torticollis or Wryneck!

ចែករំលែក៖

ភ្នំពេញ : យើងដឹងពីភាពមិនប្រក្រតីផ្សេងៗ របស់ទារកបន្ទាប់ពីសម្រាលបានដោយសារ ការពិនិត្យសុខភាពរបស់គ្រូពេទ្យឯកទេសកុមារ-ទារក។ ក្នុងចំណោមភាពមិនប្រក្រតីទាំងឡាយ ករណីជួបទារកវៀចក គឺជាករណីឧស្សាហ៍ជូបប្រទះ ដែលមានប្រហែលជា២% នៃភាពមិនប្រក្រតីទាំងអស់។ នេញជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital នៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

មូលហេតុចំបងនៃភាពមិនប្រក្រតីនេះ គីដោយសារ៖

   – ការលូតលាស់របស់សាច់ដុំកទាំងសងខាង(Sternocleidomastoid muscle) មានភាពមិនស្មើគ្នា 

   – ទម្រង់របស់ទារកក្នុងផ្ទៃមិនស្របនិងស្បូនរបស់ម្តាយ 

   – និងការកើនឡើងយ៉ាងរហ័សនូវជាតិកាល់ស្យូម ដែលបណ្តាលឲ្យមានការកន្ទ្រាក់សាច់ដុំរយៈពេលយូរ។

ជាទូទៅ យើងអាចដឹងច្បាស់នៅពេលទារកអាយុចាប់ពី ១ខែដល់៤ខែ (ទារករឹងក) ប៉ុន្តែក្នុងករណីវៀចកខ្លាំង យើងអាចដឹងតាំងតែពីទារកទើបនឹងកើតភ្លាម។

ការវិវត្តន៍ក្នុងករណីទម្រង់វៀចកតិចតួច ទារកអាចវិលទៅរកភាពធម្មតាក្នុងរយៈពេលខ្លី។ ប៉ុន្តែក្នុងករណីទម្រង់វៀចកធ្ងន់ធ្ងរ ទារកត្រូវព្យាបាលដោយចលនារយៈពេលវែង។ ប្រសិនបើទារកមិនបានព្យាបាលទាន់ពេលវេលា នៅថ្ងៃអនាគត ទារកអាចមានរូបរាងមិនសមរម្យ និងខូចទម្រង់ឆ្អឹងកងកទៀតផង។ 

ដូច្នេះ ដើម្បីឲ្យទារកអាចវិវត្តន៍ទៅរករូបរាងធម្មតាវិញបាន យើងត្រូវពិនិត្យសុខភាពទារកនៅពេលសម្រាលរួច និងតាមដានការវិវត្តន៍ទាំងរាងកាយ និងបញ្ញាស្មារតីឲ្យបានទៀងទាត់ ជាមួយគ្រូពេទ្យឯកទេសកុមារ-ទារក នៅមន្ទីរពេទ្យកាល់ម៉ែត ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print