ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រលប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះពី ដំណឹងមរណភាព ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមី
លោកស្រី កូវ សុវណ្ណរិទ្ធ ព្រមទាំងបុត្រ ត្រូវជាកូន និងចៅ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំង បុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ
ឯកឧត្តម គី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ ព្រមទាំងក្មួយ ។
លោកស្រី ប៊ុន សាមលេន និងលោក គឹម ទូច ព្រមទាំងបុត្រ ត្រូវជាបង បងថ្លៃ និងក្មួយ ។
មានទុក្ខជាទម្ងន់ ដោយលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង បានទទួលមរណភាព នាថ្ងៃសុក ១៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ។
សពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥
សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃ អង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងនេះ ទុកជាការជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព។
ថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
ដោយ : សិលា