អូបាម៉ាសង្ឃឹមថា គណបក្សប្រជាធិបតេយ្យនិងសាម្គីគ្នា

ចែករំលែក៖

ក្រោយរយៈពេលជាច្រើនខែនៅក្រៅការឃោសនាបោះឆ្នោត​ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា​ បានត្រៀមលក្ខណគាំទ្រលោកស្រី ហ៊ីឡារីគ្លីនតុន យ៉ាងពេញទំហឹងក្នុងការប្រឈមមុខនិងគណបក្សប្រជាធិបេតេយ្យដែលមាលោក ដូណាល់ត្រាំ ជាបេក្ខភាពក្នុងការបោះឆ្នោតនាខែវិច្ឆិការខាងមុខ។

មានប្រសាសន៍តាមបណ្តាញព័ត៌មាន NBC កាលពីថ្ងៃទី​៨ ខែមិថុនា គឺក្រោយរយពេលមួយថ្ងៃដែលោកស្រី គ្លីនតុនប្រកាសថា លោកស្រីមានសម្លេងគាំទ្រគ្រប់គ្រាន់ដើម្បីក្លារជាបេក្ខភាពប្រធានាធិបតីដំណាងឲ្យគណបក្សប្រជាធិបតេយ្យ។ លោក អូបាម៉ា សង្ឃឹមថា ដំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យទាំងអស់នឹងគាំទ្រលោកស្រីក្នុងការបោះឆ្នោតខាងមុខ។

តាមការវាយតម្លៃពីការបោះឆ្នោតនាពេលខាងមុខលោក អូបាម៉ា បានបញ្ចាក់ថា បេក្ខភាពបានឆ្លងកាត់ការបោះឆ្នោតជាបឋមកន្លងមក​ទទួលបានជោគជ័យគឺជាចំណុចវិជ្ជមានសម្រាប់គណប្រជាធិបតេយ្យ។

លោក អូបាម៉ា បញ្ចាក់ថា និងចូលរួមនៅក្នុងសកម្មភាពឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យដែលមានលោក ស្រីគ្លីនតុន ជាបេក្ខភាព។ ការចូលរួមរបស់លោក អូបាម៉ា នឹងអាចជួយអូសទាញក្រុមយុវជនកាន់តែច្រើនគាំទ្រដល់គណបក្សរបស់លោក។

ជ័យជំនៈរបស់លោកស្រី គ្លីនតុន ​បានជួយដល់លោកស្រីក្លាយជាស្ត្រីក្នុងប្រវត្តិសាស្ត្រអាមេរិកដែលទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ក្លាយជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនាពេលខាងមុខ៕

1

ដោយ៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print