ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈដែលពួកគេជិះម៉ូតូបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦​ នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-5995 បើកបរដោយស្រ្តីម្នាក់ ឈ្មោះ កែវ គឹមជាតិ អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  បើកចេញពីផ្លូវ QMI ឆ្លងផ្លូវពីជើងទៅត្បូង បម្រុងបត់ឆ្ពោះទៅកើត ហើយខណៈដែលកំពុងឆ្លងផ្លូវស្រាប់តែម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-4291 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បើកក្នុងល្បឿនលឿនពីលិចទៅកើតក៏ជ្រុលមកបុកម៉ូតូរបស់ស្រ្តីរងគ្រោះពីទទឹងខាងស្តាំបណ្តាលឲ្យដួលគរលើគ្នាបង្កឲ្យភាគីខាងបុរសរងរបួសបាក់ជើង ហើយត្រូវបានឡើងជិះតាមម៉ូតូឌុបទៅពេទ្យដោយខ្លួនឯងបាត់ ចំណែកស្រ្តីរងគ្រោះម្នាក់ទៀតបាក់ជើងទាំង២ ពលរដ្ឋជួយដឹកតាមម៉ូតូកង់បីទៅគ្លីនិកចោមចៅ ។ ដោយឡែកម៉ូតូទាំង២គ្រឿង សេរី២០១៦ បាក់កង់មុខ ចំណែក ម៉ូតូ សេរី២០១២ បែកកាទែរខាងស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះសងខាងទៅពេទ្យអស់បន្សល់ទុកតែម៉ូតូនៅដួលគលើគ្នាត្រូវបាននគរបាលធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំភាគីសងខាងចូលដោះស្រាយពេលក្រោយ ៕

image1

image2

image3

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print