លោកសំ ប្រសិទ្ធ រងការចោទប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋយកលុយម្នាក់៤ពាន់ដុល្លារទៅធ្វើការ នៅប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ មា​នប្រជាពលរដ្ឋជាច្រើននាក់ បានអះអាងថា ពួកគាត់បានចាញ់បោក ឈ្មោះសំ ប្រសិទ្ធ នាយកមជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុន យ៉ាង តិចក្នុងម្នាក់ចំនួន៤០០០ដុល្លារ ដោយ ធានា និងរកការងារឲ្យធ្វើនៅប្រទេសជប៉ុន លើវិស័យកសិកម្ម ទទួលបានកម្រៃប្រាក់ បៀរវត្សរ៍ខ្ពស់ ។​

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ៤នាក់ តំណាងឲ្យពួកគេទាំង ១៨នាក់បានមកកាន់ការិយាល័យមជ្ឈ មណ្ឌលព័ត៌មាននគរវត្ត ដោយអះអាង យ៉ាងដូច្នេះថា ពួកខ្ញុំឈ្មោះអ៊ុន តុលា , ឃុន ចាន់ធូ , ឌន​ សាក់ និងឈ្មោះ ម៉ូត ចាន់ធឿន រស់នៅភូមិ-ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បានចាញ់ បោកឈ្មោះសំ ប្រសិទ្ធ អស់ប្រាក់ក្នុងម្នាក់ ៤០០០ទៅ៤៧០០ដុល្លារ ។

អ៊ុន តុលា បានបញ្ជាក់ថា ពួកគេទាំង អស់គ្នាបានស្គាល់ឈ្មោះ សំ ប្រសិទ្ធ មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញថែទាំ កម្ពុជា-ជប៉ុន ដោយសារជំទាវទូច (លោក ស្រី អ៊ូ ទូច) អតីតជាអ្នកមានមុខមានមាត់ នៅក្នុងភូមិពួកគេ ក្រោយមកគាត់មានស្វាមី ឈ្មោះអ៊ូ ខិ ថាធ្វើការងារធំនៅភ្នំពេញ ទើប អ្នកស្រុកហៅគាត់ថា ជំទាវទូចៗ ដោយ ប្រាប់អ្នកនៅក្នុងភូមិថា គាត់មានស្គាល់ ឈ្មោះសំ ប្រសិទ្ធ អាចរកការងារឲ្យធ្វើនៅ ប្រទេសជប៉ុន គ្រាន់តែត្រូវចំណាយប្រាក់ ​ក្នុងម្នាក់៤០០០ដុល្លារ ។

អ៊ុន​ តុលា ក៏ដូចជាមិត្តភក្តិរបស់គេបាន បន្តថា ដោយមានជំនឿពួកគេទាំង១៨នាក់ ក៏បានប្រគល់ប្រាក់ ម្នាក់៤០០០ដុល្លារ និង ធ្វើកិច្ចសន្យាប្រគល-ទទួលប្រាក់ត្រឹមត្រូវ ប៉ុន្តែក្រោយមកទើបដឹងថា កិច្ចសន្យាខាង លើនេះមានលក្ខណៈមិនប្រក្រតី ព្រោះធ្វើ កិច្ចសន្យានៅពេលព្រឹក នៅពេលយប់ក្នុង ថ្ងៃដដែល បែរជាមានប្រថាប់ត្រាមេធាវី ឈ្មោះប្លុង សេដ្ឋា សរសេរដាក់នៅខាង ក្រោមថា “គូភាគីបានព្រមព្រៀងផ្តិតមេដាយ សងប្រាក់នៅចំពោះមុខមេធាវី” ទៅវិញ ។ ក្រោយមកលោកសំ ប្រសិទ្ធ នាយកមជ្ឈ មណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុនបានប្រាប់ថា ត្រូវរៀនចំនួន៣ខែទើប មានសិទ្ធិទៅធ្វើការនៅប្រទេសជប៉ុន ប៉ុន្តែ ពេលរៀននោះ មិនឃើញមានជំនាញអ្វី ពិតប្រាកដ ហើយចប់រយៈពេល៣ខែ ក៏មិន បានទៅ ចេះតែសន្យាហើយសន្យាទៀត រហូតមកទល់ពេលនេះ មានរយៈពេល៦ខែ ក៏នៅមិនបានទៅ ។

ឃុន ចាន់ធូ បាននិយាយថា​ ពួកគេបាន ទាមទារប្រាក់វិញ ប៉ុន្តែខាងក្រុមហ៊ុនមិន ទទួលខុសត្រូវ រហូតដល់គំរាមនិងជំរុញឲ្យ ទៅប្តឹងដល់ថ្នាក់ណាក៏ប្តឹងទៅ ហើយក៏​មានមនុស្សជាច្រើនទៀតរងគ្រោះបែបនេះ ។ ចាន់ធូបន្តថា នៅក្នុងកិច​្ចសន្យាយកប្រាក់ ៤០០០ដុល្លារ ហើយពួកគេបានទាមទារ ចំនួន៧០០ដុល្លារផ្សេងទៀតមុនពេលចូល រៀន ដោយអះអាងថា អ្នកថែមប្រាក់៧០០ ដុល្លារគឺសម្រាប់អ្នករៀនវគ្គពិសេស រៀន ចប់៣ខែបានទៅធ្វើការនៅប្រទេសជប៉ុន មុនគេ ។ ដោយឡែកការផ្សព្វផ្សាយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំកម្ពុជា-ជប៉ុននេះធានាលើការរៀនសូត្រ រកការងារ ឲ្យធ្វើ ស្នាក់នៅក្នុងបុរីខ្នាតទំនើប តែទីបំផុត លោក សំ ប្រសិទ្ធ បានទៅជួលផ្ទះប្រជា​ពលរដ្ឋនៅជិតៗនោះឲ្យស្នាក់នៅ ក្នុងមួយ បន្ទប់២០នាក់ ចង្អៀតដេកមិនកើត ដូច្នេះ ម្នាក់ៗបង្ខំចិត្តចាកចេញ ។
ក្រុមជនរងគ្រោះបញ្ជាក់ថា លោក សំ ប្រសិទ្ធ ប្រើល្បិចគ្រប់បែបយ៉ាង មាន ន័យថា ពេលឃោសនាឲ្យជំទាវទូចអូស ទាញ ដល់ពេលចាំទទួលប្រាក់ឲ្យបុគ្គលិក ផ្សេងៗធ្វើលិខិតទទួលប្រាក់ជាមួយមេធាវី តែពេលបានប្រាក់ហើយ ប្រជាពលរដ្ឋមិន មានការងារធ្វើ បុគ្គលិកដែលទទួលប្រាក់ នោះត្រូវបានខាងក្រុមហុ៊នបណ្តេញចេញ និងមិនទទួលស្គាល់គ្រប់ៗអ្នកទទួលប្រាក់ ។

ពាក់ព័ន្ធករណីខាងលើនេះ នគរវត្តមិន អាចទាក់ទងបានទេពីលោកសំ ប្រសិទ្ធ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ថែទាំកម្ពុជា-ជប៉ុន ដោយទូរស័ព្ទចូល មាន អ្នកលើក ហើយអះអាងថា ពួកគេពីមុនធ្វើ ការនៅក្រុមហ៊ុននោះមែន ប៉ុន្តែបានឈប់ ដោយសារក្រុមហ៊ុននេះមានល្បិចកល ហើយពួកគេជាបុគ្គលិក ក៏ជាជនរងគ្រោះ ដោយសារក្រុមហ៊ុននេះដែរ ។

ដោយឡែកលោកស្រី អ៊ូ ទូច (ជំទាវ ទូច) កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ទូរស័ព្ទរបស់គាត់បានឲ្យអ្នកផ្សេងលើកជំនួស ដោយនិយាយថា “ខ្ញុំជាកូនរបស់គាត់ ម៉ែខ្ញុំ ទៅធ្វើការនៅប្រទេសថៃបាត់ហើយ” ។
គួររឭកថា ល្បិចជនទុច្ចរិតមានគ្រប់រូប ភាព ដែលធ្វើឲ្យប្រជាពលរដ្ឋនៅតាមស្រុក ស្រែចម្ការខ្វះការទទួលព័ត៌មាន ងាយនឹង រងគ្រោះ ។​ជាក់ស្តែងជនរងគ្រោះទាំង១៨ នាក់នេះ គឺត្រូវបានលោកសំ ប្រសិទ្ធប្រើ រូបភាពបោក ក្នុងបទលើ្មើសជាក់ស្តែង សមគំនិតជាមួយមេធាវីឈ្មោះ ប្លុង សេដ្ឋា ដើម្បីផ្តល់ជាទំនុកចិត្តលើជនរងគ្រោះផ្ទុយទៅវិញធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ ចងការ ប្រាក់ ខ្ចីបុលអ្នកដទៃយកមកឲ្យក្រុមហ៊ុន នេះ ក្នុងល្បិចធ្វើនំអត់ម្សៅ ។
ដូច្នេះគួរតែខាងក្រសួង សមត្ថកិច្ចពាក់ ព័ន្ធពិនិត្យ ស៊ើបអង្កេតស្រាវជ្រាវ មើលអំពី ក្រុមហ៊ុនបោកប្រាស់ទាំងនេះកំពុងប្រើ ប្រាស់ទីតាំងជាមជ្ឈមណ្ឌល បើកបង្រៀន ភាសាបរទេស ហើយភូតកុហក់ ធានារក ការងារឲ្យធើ្វ ៕

IMG_0019

IMG_0004

IMG_0011

IMG_0007

IMG_0008

IMG_0005

IMG_0020

IMG_0012

IMG_0006

IMG_0023

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print