អ៊ីរ៉ងនឹងមានសេដ្ឋកិច្ចកើតឡើងខ្ពស់ក្រោយមានវិនិយោគជាច្រើនចូលទៅទីនោះ

ចែករំលែក៖

អ៊ីរ៉ងជាប្រទេសមានទីផ្សាខ្ពស់បំផុតនៅក្នុងតំបន់មជ្ឈឹមបូព៌ា និងជាទីចាប់អារម្ភពីសំណាក់ក្រុមវិនិយោគជាច្រើនមកពីជុំវិញពិភពលោក។ ប៉ុន្តែក្រុមវិនិយោគបានខ្លាចរអាពីអសន្តិសុខនយោបាយ​ទើបមិនសូវហានវិនិយោគនៅទីនោះ។

នៅពេលដ៏ខ្លីខាងមុខក្រោយការអំពានាវរបស់ប្រទេស​មហាអំណាច អាមេរិក អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ ដែល​នៅក្នុង​នោះគេ​បាន​ជំរុញ​ឲ្យ​ធនាគារ និង​ក្រុមហ៊ុនមិនថា ជាតិ​និង​អន្តរជាតិផ្តើម​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់។ ការលើកទឹកចិត្ត​ឲ្យ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឡើង​វិញ​ជាមួយ​អ៊ីរ៉ង់គឺ​ផ្នែក​មួយ​នៃ​ការសន្យា​ដក​ទណ្ឌកម្មដែល​លោក​ខាងលិច​បាន​សន្យាជាថ្នូរ​នឹង​កែប្រែ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍​រួមប្រទេស​លោកខាងលិច អាមេរិក បារាំង អង់គ្លេស និង​អាល្លឺម៉ង់ បាន​បញ្ជាក់ថា គេ​នឹង​មិន​ដាក់​ជើងរាទឹកបិទខ្ទប់​មិន​ឲ្យ​មាន​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​នោះ​ទេ។ រាល់​ក្រុមហ៊ុន​អន្តរជាតិ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​សេរីភាព​ទៅ​ធ្វើ​ជំនួញនៅ​អ៊ីរ៉ង់ បើសិន​ជំនួញ​នោះ​ស្រប​តាម​ច្បាប់​ដែល​បាន​ចែង។ សេចក្តី​ថ្លែងការណ៍​រួម​របស់​ប្រទេស​មហាអំណាចធ្វើ​ឡើង​ក្រោយ​កិច្ចប្រជុំ​នៅទីក្រុង​ព្រុចស៊ែលមានន័យ​ស្មើ​នឹង​ការបើកភ្លើង​ខៀវអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន និង​ស្ថាប័ន​ធានាគារបរទេស ចូល​ទៅ​ធ្វើ​ជំនួញ​នៅ​ទឹកដី​អ៊ីរ៉ង់។ តាមរយៈ​សេចក្តី​ថ្លែងការណ៍រួមប្រទេស​លោក​ខាង​លិច ជាពិសេស​អាមេរិក​ចង់​និយាយ​ធានាទៅ​ក្រុមហ៊ុន​បរទេស ជាពិសេសក្រុមហ៊ុន​អឺរ៉ុប ដែល​រហូត​មកនៅ​រារែក មិនទាន់​ហ៊ាន​ត្រលប់​ទៅ​បោះទុន​វិនិយោគនៅ​អ៊ីរ៉ង់ ដោយសារ​ខ្លាច​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក។

សូមបញ្ជាក់ថា ធនាគារ​អឺរ៉ុប​ភាគច្រើន​ដែល​មាន​សាខា​របស់ខ្លួន​ក្នុង​ទឹកដី​អាមេរិក នៅ​តែ​មិន​ទាន់​ទុកចិត្ត ត្រលប់​ទៅ​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់​ដោយខ្លាច​ក្រែងការប្តឹងផ្តល់ពិន័យពី​តុលាការ​អាមេរិក។ អាមេរិក​ដែល​ដឹកនាំ​ការចរចា ៥ភាគី​បូក១ រហូត​បាន​សម្រេច​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​តែ​រក្សា​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន ទៅលើ​អ៊ីរ៉ង់ ដោយសារ​តែ​កម្មវិធី​ផលិត​មីស៊ីលអន្តរទ្វីប ហើយ​និង​ការចូលរួម​ផ្នែកយោធា​របស់​អ៊ីរ៉ង់ទៅក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ដើមបូព៌ា។

លោក ​ម៉ូហាម៉ាដ ហ្សាវ៉ាហ្សារីហ្វ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បាន​ស្វាគម​សេចក្តីថ្លែងការណ៍​របស់​របស់​ប្រទេស​លោកខាងលិច ដែល​តាមពិតទៅអាច​ជា​លទ្ធផល​នៃ​ការទាមទារ​របស់​ភាគី​អ៊ីរ៉ង់​កន្លងមក។ កាលពី​ខែ​មេសាកន្លងទៅប្រមុខ​ការបរទេស​អ៊ីរ៉ង់ធ្លាប់​បាន​ទាមទារ​ឲ្យ​សមភាគី​អាមេរិកយល់ព្រម​ដក​ជាស្ថាពរទណ្ឌកម្ម​សេដ្ឋកិច្ចទៅតាម​កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមានកាលពី​ខែ​មករា​ដើមឆ្នាំនេះ។ អ៊ីរ៉ង់​ទាមទារ​ដូច្នេះ ព្រោះថាក្រុមហ៊ុន និង​ធនាគារ​អឺរ៉ុប អាស៊ី អាមេរិក ជាច្រើននៅ​តែ​អរិភាពមិនទាន់​ចង់​ទៅ​ធ្វើ​ជំនួញ​នៅ​អ៊ីរ៉ង់៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print