ទស្សនាវដី្តពាណិជ្ជកម្មអាមេរិកឈ្មោះForbes បានចេញផ្សាយថា កីឡាករអន្តរ ជាតិព័រទុយហ្គាល់ Cristiano Ronaldo របស់ក្លិបReal Madrid រកប្រាក់ចំណូលបានច្រើនជាងគេបំផុតប្រចាំឆ្នាំ២០១៦ ។
បើគិតមកត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៦ Cristiano Ronaldo អាចរកប្រាក់ចំណូលបាន៨៨លានដុល្លារអាមេរិកដោយ៥៦លានដុល្លារបានមកពីប្រាក់ចំណូល ក្លិប និង៣២លានដុល្លារទៀតបានមកពី ការផ្សាយពាណិជ្ជកម្ម ។
ចំណែកកីឡាកររកប្រាក់ចំណូលបានច្រើនលំដាប់លេខ២បានទៅលើខ្សែប្រយុទ្ធក្លិបBarcelonaកីឡាករ Lionel Messiដែលរកប្រាក់ចំណូលបាន៨១,៤លានដុល្លារ អាមេរិក ហើយចំណាត់ថ្នាក់លេខ៣គឺ កីឡាករបាល់បោះ Le Bron James ដែល រកប្រាក់ចំណូលបាន៧៧,២លានដុល្លារអាមេរិក ។
កីឡាករវាយតឺន្នីស Roger Federer ជាប់ ចំណាត់ថ្នាក់លេខ៤ ដែលអាចរកប្រាក់បាន ៦៧,៨លានដុល្លារអាមេរិក និងកីឡាករ Novak Djokovic ជាប់ចំណត់ថ្នាក់លេខ៥ដោយរកប្រាក់បាន៥៥,៨លានដុល្លារ អាមេរិក ។
ដោយ៖ ដេវីត