កូរ៉េខាងជើងត្រៀមប្រជុំសភាអនុម័តមន្ត្រីជាន់ខ្ពស់ច្រើនរូប

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា  កូរ៉េខាងជើងត្រៀមប្រជុំសភាលើកទី​១៣ ដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា​ ខាងមុខ។ សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា តាមរយៈកិច្ចប្រជុំនោះ គីម ជុងអ៊ុន នឹងបង្កើនអំណាចរបស់ខ្លួននៅក្នុងជួរដឹកនាំដោយតែងតែមន្ត្រីមានភាពស្មោះត្រង់បំផុតជាមួយលោក។

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា នៅក្នុងកិច្ចប្រជុំសភាលើកនេះ កូរ៉េខាងជើងនិងអនុម័តមូលនិធិសម្រាប់ការពារជាតិ​ និងការសម្រេចគោលនយោបាយសំខាន់ៗមួយចំនួនទៀត។ ទទឹមនឹងនោះមេដឹកនាំ គីម ជុងអ៊ុន បោះឆ្នោតអនុម័តផ្លាសប្តូរថ្នាក់ដឹកនាំមួយចំនួន ។

ក្រៅពីនេះកូរ៉េខាងជើងនិងអនុម័តពង្រឹងសេដ្ឋកិច្ចនិងកម្មវិធីបរមាណូដែលជាកន្លឹះសំខាន់សម្រាប់ទប់ទល់និងសត្រូវ។

អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលកូរ៉េខាងជើងប្រជុំសភាអាចនឹងមានការបាញ់បង្ញាញកាំជ្រួចមីស៊ីលដូចដែលប្រទេសនេះធ្វើឡើងសព្វដង។ ជាមួយគ្នានេះរដ្ឋាភិបាល​ជប៉ុន​បាន​ត្រៀមលក្ខណៈ​បាញ់​ទម្លាក់​កាំជ្រួចមីស៊ីលកូរ៉េខាងជើងដែលអាចហោះចូលក្នុងទឹកដីជប៉ុនដូចជាការបាញ់ពេលកន្លងមក ​ ។​ ទាំង​នោះ​ជា​សកម្មភាព​ថ្មី​របស់​ទីក្រុង​តូ​ក្យូ​ ក្រោយ​ពេល​កូរ៉េ​ខាងជើង​ប្រកាស​ថា​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ក្នុងអំឡុងពេលពី​ថ្ងៃ​ទី​៨ ​ដល់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ជប៉ុន​ លោក​ Nakatani ​ បាន​ចេញ​បញ្ជា​ឲ្យកម្លាំង​ការពារ​ដែន​អាកាស​ជប៉ុន​ត្រៀមលក្ខណៈ​បាញ់​ទ​មា្ល​ក់​កាំជ្រួចមីស៊ី​របស់​កូរ៉េ​ខាងជើង​ដែល​អាច​ធ្លាក់​ចូល​មក​ក្នុង​ទឹកដី​ជប៉ុន​ ។​

​កម្លាំង​ការពារ​ដែនអាកាស​របស់​ជប៉ុន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​បាន​បញ្ជូន​នាវា​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ប្រភេទ​ SM3​ អាច​បាញ់​បាន​ចម្ងាយ ​១,២០០​គីឡូម៉ែត្រ​ និង​អាច​បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​ហោះ​ចូល​លំហអាកាស​ស្ថិត​នៅ​លើ​ដែន​ អាកាស​ក្នុង​ដែនសមុទ្រ​ជប៉ុន​ ។​

​ប្រសិនបើ​កាំជ្រួច​មី​ស៊ី​ល​វាយ​ស្ទាក់​រយៈ​ចម្ងាយ​ឆ្ងាយ​មិន​អាច​កម្ទេច​គោលដៅ​បាន​ជោគជ័យ​ជប៉ុន​នឹង​ប្រើប្រាស់​មី​ស៊ី​ល​ PAC3​ វាយ​ស្ទាក់​ចុង​ក្រោយ​ពេល​ធ្លាក់​ជិត​មក​ដល់​ដី​។​ មី​ស៊ី​ល​ PAC3​ បាញ់​បាន​ចម្ងាយ​ក្រោម​១០០​គីឡូម៉ែត្រ​តែ​មាន​ប្រព័ន្ធ​នាំ​ផ្លូវ​ទៅ​កម្ទេចមី​ស៊ី​ល​របស់​សត្រូវ​។​ បច្ចុប្បន្ន​មី​ស៊ី​ល​ខាងលើ​បាន​ដាក់​ការពារ​ទីក្រុង​តូ​ក្យូ​និង​កងពល​២​ទៀត​ដាក់​នៅ​លើ​កោះ​អូ​គី​ណា​វ៉ា​ ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print