ក្លិបបាល់ទាត់បិសាចក្រហម Manchester Unitedបានសម្រេចជោគជ័យ ទិញខ្សែការពារកណ្តាល Eric Baillyពីក្លិប Villarreal របស់ប្រទេសអេស្ប៉ាញ ។
កីឡាករអន្តរជាតិកូដឌីវ័រវ័យ២២ឆ្នាំនេះបានក្លាយទៅជាកីឡាករដំបូងបង្អស់ដែលគ្រូបង្វឹកថ្មីJose Mourinhoបានទិញដើម្បីយកមកពង្រឹងក្លិបបិសាចក្រហមចាប់តាំងពីគាត់ចូលកាន់តំណែង ។
Eric Baillyបានចុះហត្ថលេខាលេងឲ្យក្រុមMan Unitedរយៈពេល៤ឆ្នាំដែលមានតម្លៃផ្ទេរ៣០លានផោនស្មើនឹង៤៣,៧ លានដុល្លារអាមេរិក ។ កីឡាករBaillyបាន ថ្លែងថា “ក្តីសុបិនរបស់ខ្ញុំបានក្លាយទៅជាការពិតហើយដែលបានមកលេងបាល់ទាត់ក្នុងក្លិបកម្រិតកំពូលរបស់ពិភពលោក។ ខ្ញុំអភិវឌ្ឍខ្លួនឲ្យឈានដល់កម្រិតកំពូលផងដែរ ពិសេសបានធ្វើការជាមួយនឹងលោក Jose Mourinho ដោយសង្ឃឹមថាខ្ញុំនឹងមាន សមត្ថភាពកាន់តែប្រសើរឡើង” ។
គួររំលឹកថា ក្រុម Villarreal ទិញកីឡា ករ Bailly ពីក្រុម Espanyol កាលពីឆ្នាំមុនតែក្នុងតម្លៃ៤,៤លានផោនប៉ុណ្ណោះ ៕
ដោយ៖ ដេវីត