ក្រោយពេលនាយករដ្ឋមន្ត្រីអីស្រាអ៊ែលលោក ណេតានយ៉ាងហូ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មនិង ប្រឆាំងភែរវកម្ម ។ ដំណើរទស្សនកិច្ចនោះទទួលបានជោគជ័យដោយប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាច្រើនលើគ្រប់វិស័យជាអាទិភាព។
បន្ទាប់ពីដំណើរទស្សនកិច្ចនោះនារសៀលថ្ងៃទី៨ ខែមិថុនា កន្លងមកក្របខ័ណ្ឌទស្សនកិច្ចផ្លូវការនៅក្រុងមូស្គូ លោកប្រមុខការទូតប៉ាឡេស្ទីន Ryad al-Maliki បានជួបចរចាជាមួយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ ដោយផ្តោតទៅលើដំណោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ ថ្លែងបន្ទាប់មកក្នុងសន្និសីទកាសែតគូភាគីបានឯកភាពគ្នាថា នៅលើផ្លូវដំណោះស្រាយនេះ ដែលធ្លាក់ក្នុងភាពជាប់គាំង ជាបឋមត្រូវតែស្តារឡើងវិញកិច្ចចរចាប៉ាឡេស្ទីន អ៊ីស្រាអែល ដែលបានផ្តាច់ទៅអស់ពីរឆ្នាំមកហើយ។
អ្វីជាការកត់សម្គាល់ទស្សនកិច្ចលោកប្រមុខការទូតប៉ាឡេស្ទីននៅមូស្គូប្រព្រឹត្តទៅគឺរំលងផុតតែ៥ថ្ងៃសោះក្រោយពីនៅក្រុងប៉ារីស តាមគំនិតផ្តួចផ្តើមរបស់បារាំងមានបើកធ្វើកាលពីថ្ងៃទី៣ ខែមិថុនា ជំនួបថ្នាក់រដ្ឋមន្ត្រីនៃ២៦ប្រទេសដើម្បីសាកល្បងស្តារឡើងវិញកិច្ចចរចា ប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលបានផ្តាច់ទៅពីរឆ្នាំមុន។ ចំណុចគួរឲ្យកត់សម្គាល់មួយទៀតគឺគណៈប្រតិភូប៉ាឡេស្ទីន វត្តមាននៅម៉ូស្គូចំពេល ដែលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahou បង្ហើយទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់គាត់ក្នុងរដ្ឋធានីរុស្ស៊ីតែម្តង៕
ប្រែសម្រួល៖ សាធី