សាលាបណ្តុះបណ្តាលថ្នាលកីឡា ប្រដាល់បញ្ចប់គម្រោងទាំងស្រុងក្នុងខែកក្កដានេះ

ចែករំលែក៖

ខេត្តកណ្តាល៖ សាលាបណ្តុះបណ្តាលថ្នាលកីឡាប្រដាល់វ័យក្មេងត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលគេប្រសិទ្ធនាមថា ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាប្រដាល់យុវជនជំនាន់ ថ្មី ស្ថិតនៅក្នុងមណ្ឌលកុមារកំព្រាអរុណរះ ក្រុងតាខ្មៅ ខេត្តកណ្តាលបានកសាងរួចរាល់ប្រមាណជាង៨០ភាគរយហើយ នេះបើតាមការអះអាងពីលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៦។

លោកតែម ម៉ឺន បានប្រាប់ឲ្យដឹងថា សាលាបណ្តុះបណ្តាលថ្នាលកីឡាប្រដាល់វ័យក្មេងជំនាន់ថ្មីមួយនេះបានចាប់ផ្តើមកសាងតាំងពីខែមេសា ឆ្នាំ២០១៦ហើយ គ្រោងនឹងបញ្ចប់គម្រោងសាងសង់ទាំងស្រុងនាខែកក្តដាឆ្នាំ២០១៦ខាងមុខនេះ។ចំពោះការកសាងសាលាបណ្តុះបណ្តាលនេះសហព័ន្ធកីឡាប្រដាល់កម្ពុជាបានប្រើប្រាស់ថវិកាក្នុងទំហំទឹកប្រាក់ប្រមាណ ជាង៨ម៉ឺនដុល្លារ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានកីឡាករកីឡាការិនីវ័យក្មេងក្នុងការត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ ផ្ទះ ។

ជាមួយនឹងដំណើរចុះពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ប្រដាល់យុវជនជំនាន់ថ្មីខាងលើ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយក ដ្ឋានកីឡាបានលើកឡើងថា អគារហ្វឹកហ្វឺនកីឡាប្រដាល់យុវជនជំនាន់ថ្មីនេះអគ្គនាយកដ្ឋានកីឡានឹងអនុវត្តរៀបចំកម្មវិធីប្រមូលផ្តុំធ្វើការបណ្តុះបណ្តាលថ្នាលកីឡាប្រដាល់ វ័យក្មេងដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដោយក្រសួងអប់រំយុវជន និងកីឡាបានផ្តល់នូវគ្រូបង្វឹកកីឡាប្រដាល់ទាំង២ប្រភេទដែលមានសមត្ថភាពខ្ពស់ មកធ្វើការអភិវឌ្ឍបណ្តុះបណ្តាលយុវជន វ័យក្មេងដែលហ្វឹកហាត់នៅទីនេះ។

លោកបានបញ្ជាក់ថា ការបណ្តុះបណ្តាលកីឡាករកីឡាការិនីថ្នាលវ័យក្មេងនេះភាគីទាំង៣ដាក់ទុន វិនិយោគឆ្ពោះទៅឆ្នាំ២០២៣។ខ្ញុំមានការជឿជាក់ថានឹងទទួលបានជោគជ័យ ពោលគឺក្រសួងអប់រំយុវជននិងកីឡា បាននិងកំពុងខិតខំប្រឹងប្រែងជ្រើសរើស កុមារដែលមានសមត្ថភាពនិងទេពកោ សល្យ ដើម្បីចូលហ្វឹកហាត់ជាមួយគ្រូដែលមានកម្រិតគរុកោសល្យផ្នែកកីឡាខ្ពស់មាន វិជ្ជាជីវៈប្រដាល់តាមស្តង់ដារអន្តរជាតិ ។

គួរបញ្ជាក់ថា អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាលកីឡាប្រដាល់វ័យក្មេងមួយនេះ គឺជាផ្នែកមួយសម្រាប់ធ្វើការហ្វឹកហាត់បំប៉នសមត្ថភាពកីឡាករកីឡាការិនី ត្រៀមទៅប្រកួតនៅក្រៅប្រទេសផងដែរ៕

13339443_844137142357170_4871335770184216965_n

13412988_844137139023837_1021915825673870720_n

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print