លោកស្រី ហ៊ីឡារីគ្លីនតុន បញ្ចាក់ថា «ការក្លាយជាបេក្ខភាពប្រធានាធិបតីអាមេរិកគឺជាប្រវត្តិសាស្ត្ររបស់អាមេរិកដែលមានស្ត្រីក្លាយជាជម្រើសដ៏ល្អបំផុតរបស់ពលរដ្ឋក្នុងការដឹកនាំ»។
លោកស្រី គ្លីនតុន ក្លាយជាស្ត្រីទី១នៅអាមេរិកទទួលបានការគាំទ្រខ្ពស់ក្នុងការក្លាយជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនាខែវិច្ឆិការខាងមុខ។
កន្លងមកថ្មីៗលោកស្រី ហ៊ីលឡារីគ្លីនតុន ទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។ លោកស្រីគឺជាស្ត្រីទី១ នៅក្នុងគណបក្សក្លាយជាដំណាងសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ កាលពី៨ឆាំមុនលោកស្រីធ្លាប់បានចាញ់លោកអូបាម៉ា ប៉ុន្តែពេលនេះគឺមានសម្លេងគ្រប់គ្រាន់សម្រាប់ក្លាយជាបេក្ខភាពប្រធានាធិបតីពេញលេញសម្រាប់ប្រជែងជាមួយលោក ដូណាល់ត្រាំ ។
ដើម្បីក្លាយជាបេក្ខភាពពេញលេញរបស់គណបក្សប្រជាធិបតេយ្យលោកស្រីទទួលបាន ២,៣៨៣សម្លេង។ កាលពីថ្ងៃទី៧ ខែមិថុនា ការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋត្រូវបានធ្វើឡើងនៅក្នុងរដ្ឋចំនួន៦ ក្នុងនោះមានរដ្ឋកាលីហ្វ័រនីញ្ញ៉ា ដែលលោកស្រីបានចំណាយពេលវេលាយ៉ាងច្រើននៅទីនោះ។ នៅពេលនេះលោកស្រីរងចាំតែការសម្រេចពីមហាសន្និបាតបក្សនៅខែកក្កដាខាងមុខដើម្បីក្លាយជាបេក្ខភាពពេញលេញ ដើម្បីប្រជេងដំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋដែលមានលោក ដូណាល់ត្រំា ជាបេក្ខភាព។
ជាមួយនឹងជ័យជំនៈខាងលើលោកស្រី គ្លីនតុន អាចនឹងក្លាយជាប្រធានាធិបតីអាមេរិកក្នុងការបោះឆ្នោតនាពេលខាងមុខ។ តាមការស្ទង់មតិលោកស្រីមានសម្លេងគាំទ្រច្រើនជាងលោក ដូណាល់ត្រាំ ដោយសារលោកស្រីមានបទពិសោធច្រើននៅក្នុងការដឹកនាំនាពេលកន្លងមក។
កន្លងមកលោកស្រី គ្លីនតុន ក៏បានថ្កោលទោសលោក ដូណាល់ត្រាំ ថា អាមេរិកនឹងជួបគ្រោះថ្នាក់ប្រសិនបើលោក ដូណាល់ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកនោះ៕
ប្រែសម្រួល៖ សាធី