កីឡាករវាយសីវ័យក្មេងកម្ពុជា៦នាក់ចេញទៅ ប្រកួតក្នុងព្រឹត្តិការណ៍ Asean school Games ២០១៦

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបង្ហាញពីភាពយុត្តិធម៌មិនលម្អៀងគណៈកម្មការរបស់សហព័ន្ធកីឡាវាយសីកម្ពុជាបានរៀបចំការប្រកួតជម្រុះ កីឡាករកីឡាការិនី ដែលជាយុវជនថ្នាលអាយុក្រោម១៧ឆ្នាំប្រមាណ២២នាក់ សម្រាប់ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Asean school Games លើកទី៨នៅខេត្ត ឈៀងម៉ៃប្រទេសថៃ ។

លោក ជាម សុភា អគ្គលេខាធិការរង សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវាយសីអាយុក្រោម១៧ឆ្នាំនេះដើម្បីរកអ្នកខ្លាំងទៅចូលរួម ប្រកួតកីឡា Asean School Games លើក ទី៨នៅឈៀងម៉ៃប្រទេសថៃនាខែក្រោយ ។ លោកបានបន្តទៀតថាវគ្គជម្រុះនេះមាន កីឡាករកីឡាការិនីប្រមាណ២២នាក់មកពីក្លិបសមាគមចំនួន៨ទូទាំងប្រទេស ។ ចំពោះការធ្វើតេស្តសម្រាំងយកយុវជន ដែលមានសមត្ថភាពខ្ពស់គណៈកម្មការ បានដាក់ចេញនូវវិញ្ញាសាឯកត្តជន១តែ ប៉ុណ្ណោះ សម្រាប់ហ្វឹកហាត់សម្រួចបច្ចេកទេសដែលនិងកម្លាំងឲ្យគ្រប់គ្រាន់មុន ចេញទៅប្រកួតព្រឹត្តិការណ៍ Asean school Games លើកទី៨និងចាប់ពីថ្ងៃទី២១ដល់ ២៩ ខែកក្កដា ឆ្នាំ២០១៦ ។

គួររំលឹកថាក្នុងចំណោមកីឡាករកីឡាការិនី២២នាក់ដែលសហព័ន្ធអនុញ្ញាតឲ្យចូលរួមប្រកួតជម្រុះដោយសម្រាំងយកតែ កីឡាករ៤នាក់ និង កីឡាការិនី២នាក់ ប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ លោកជាម សុភា បានអះអាងថា សម្រាប់កីឡាករ កីឡាការិនីកម្ពុជាទាំង៦នាក់ដែលចេញទៅប្រកួតនៅប្រទេសថៃលើកនេះយើង ត្រៀមដាក់ វិញ្ញាសាប្រកួតជាក្រុមបុរសនិងក្រុមនារីព្រមទាំងវិញ្ញាសាវាយឯកត្តជន បុរស-នារី ។ វិញ្ញាសាវាយគូបុរស-នារី និង វិញ្ញាសាវាយគូចម្រុះបុរសនារីផងដែរ៕

index

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print