លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ផ្តល់ដំបូន្មានដល់ អង្គភាពសារព័ត៌មាន (The Cambodia Daily Khmer) ខណៈសរសេរខ្វះវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ : មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លោក ប៉ែន បូណា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លើកពីក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន ដោយលោករដ្ឋលេខាធិការ បានសារព័ត៌មានទាំងអស់ រាប់ទាំងសារព័ត៌មានក្រៅស្រុកផង សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួននោះទើបការផ្សាយព័ត៌មានប្រកបដោយគុណតម្លៃ។
លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងបែបលើផឹកផ្លូវការរបស់លោក បន្ទាប់ពី អង្គភាពសារព័ត៌មាន (The Cambodia Daily Khmer) បានបង្ហោះព័ត៌មាន មានចេតនាវាយប្រហារទៅលើអ្នកវិនិយោគទុន ដែកគ្មានមូលដ្ឋានជាក់លាក់ ក្នុងអង្គភាពមួយនេះបានសរសេរថា, ( ប្រភពដ៏ជឿទុកចិត្តមួយបានលាតត្រដាងថា ឧកញ៉ាជំនាន់ថ្មីម្នាក់ក្នុងចំណោមឧកញ៉ា ចាស់វស្សា១២នាក់ គឺលោកឡេង ណាវ៉ាត្រា ដែលមានទ្រព្យសម្បត្តិច្រើន ហើយមានលឿន ជាងគេនៅកម្ពុជានោះ ពុំដែលទទួលបាន ប្រាក់ចំណេញពីគម្រោងវិនិយោគ ទាំងអស់របស់ ខ្លួននោះទេ។ ក្រុមអ្នកឃ្លាំមើលសង្ស័យថា ឧកញ៉ារូបនេះអាចកំពុងដឹកនាំបងប្អូនបង្កើតរបស់ ខ្លួនទាំងគ្រួសារ និងតារាចម្រៀងល្បីៗមួយចំនួន ឲ្យរកស៊ីលាងលុយកខ្វក់សម្រាប់គ្រួសារអ្នកមាន អំណាចនៅកម្ពុជា ដែលតម្រូវឲ្យ សមត្ថកិច្ចត្រូវ បើកការស៊ើបអង្កេត ដើម្បីទប់ស្កាត់ការ លាងលុយកខ្វក់នេះ។ )

តាមរយៈអត្ថបទបែបនេះ ទើបលោក ប៉ែន បូណា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានបញ្ចេញគំនិតប្រដៅថា, វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឲ្យយកការសង្ស័យមកធ្វើជាកម្មវត្ថុក្នុងការចោទ ប្រកាន់បុគ្គលណាម្នាក់ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះគេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់និងរឹងមាំបំផុតជាមុនសិន។

លោកថ្លែងថា, កាលពីជំនាន់ប៉ុល ពត ខ្មែរច្រើនណាស់ដែលត្រូវគេយកទៅសម្លាប់ដោយគ្រាន់តែសង្ស័យហើយចោទថា ជាខ្មាំងរបស់អង្គការ។

លោកបន្តថា, ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ រាប់ទាំងសារព័ត៌មានក្រៅស្រុកផង សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួននោះទើបការផ្សាយព័ត៌មានប្រកបដោយគុណតម្លៃ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print