នគរបាលព្រហ្មទណ្ឌសហការនិងនគរបាលស្រុកព្រៃឈ ចុះបង្ក្រាបករណី​បេីក​ និងលេងល្បែងសុីសងខុសច្បាប់ (លេងបៀស៊ីគូរថៃភ្នាល់ដាក់ប្រាក់)!

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៣.២០នាទី បន្ទាប់ពីទទួល​ បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ត្រី​ ហេង​ វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី​បេីក​ និងលេងល្បែងសុីសងខុសច្បាប់ (លេងបៀស៊ីគូរថៃភ្នាល់ដាក់ប្រាក់) នៅភូមិដង្កោ​ ឃុំខ្វិតធំ​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៦នាក់ និងដកហូតវត្ថុតាងមួយចំនួន។

...

បច្ចុប្បន្ន​ជនសង្ស័យទាំង០៦នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕ ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print