ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥០​នាក់​ ក្នុង​បទល្មើស​គ្រឿងញៀន​ចំនួន​២០​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ម្សិលមិញ​!

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៥០​នាក់​(​ស្រី​៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២០​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញនេះ​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥០​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៨​ករណី​ ឃាត់​មនុស្ស​​ ១៦​នាក់​(​ស្រី​ ០​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​មនុស្ស​​ ៣​នាក់​(​ស្រី​ ១​នាក់​)​ ,ប្រើប្រាស់​ ១០​ករណី​ ឃាត់​មនុស្ស​ ៣១​នាក់​(​ស្រី​ ៣​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ រួម​មាន​៖​ ​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ១៤៨,៦៤​ក្រាម​ និង​១៧​កញ្ចប់​តូច​។​​មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​ ២,៥២​ក្រាម​។​ កេ​តា​មីន​(Ke)​ ស្មេីនិង​​ ១,៨៩​ក្រាម​។​ អ៊ិ​ច​ស្តា​ស៊ី​(mdma)​ ស្មេីនិង​​ ១៦,០១​ក្រាម​ និង​១​កញ្ចប់​តូច​។​ ​ហេ​រ៉ូ​អ៊ី​ន​(Heroine)​ ស្មេីនិង​ ៣​កញ្ចប់​តូច​។​

ជាក់ស្ដែង​ជា​លទ្ធផល​ខាងលើ​ ១០​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុងនោះកម្លាំងនគរបាល​​ ១០​អង្គភាព​ មានដូចខាងក្រោម​៖

...

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ៥​ករណី​ ឃាត់​ ១៤​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១៣០,៣៧​ក្រាម​,​ Ke​ ១,៨៩​ក្រាម​ និង​MDMA​ ១៦,០១​ក្រាម​។​
២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៦,៥៦​ក្រាម​ និង​Wy​ ២,៥២​ក្រាម​។​
៣​ /​ រាជធានី​ភ្នំពេញ​៖​ ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ៥​នាក់​។​
៤​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១,៦៥​ក្រាម​។​
៥​ /​ រតនគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៩,៩០​ក្រាម​។​
៦​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១២​នាក់​ ស្រី​ ២​នាក់​។​
៧​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ១៥​កញ្ចប់​តូច​,​ MDMA​ ១​កញ្ចប់​តូច​ និង​Heroine​ ៣​កញ្ចប់​តូច​។​
៨​ /​ តាកែវ​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​
៩​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​
១០​ /​ ឧត្តរមានជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,១៦​ក្រាម​ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print