អគ្គិភ័យ ឆាបឆេះផ្ទះពលរដ្ឋ១ខ្នង ខូចខាតអស់ទ្រព្យទាំងស្រុង

ចែករំលែក៖

ខេត្តស្ទឹងត្រែង: អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋអស់ទាំងព្រឹក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ យករថយន្តពន្លត់អគ្គីភ័យ មកជួយពន្លត់តែអកុសល់ ដោយភ្លើងកុំពង់តែឆេះខ្លាំង មិនអាចជួយបានទាន់ពេលវេលា។ ហេតុការណ៍នេះឡើងនៅវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភូមិតាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកសាលាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

នេះបើតាមការបញ្ជាក់ដឹងពីម្ចាស់ផ្ទះឈ្មោះឡុង សុផល (ប្តី) ប្រពន្ធឈ្មោះហម យៀប ទាំងអួលដើមកថា នៅសុខៗក៏ឆេះ តែគាត់សង្ស័យមូលហេតុនេះ មកពីទុស្សេខ្សែភ្លើង ទើបធ្វើអោយភ្លើងឆាប់ឆេះយ៉ាងនេះ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង។ ម្ចាស់ផ្ទះបានបន្តទៀតថា: ខណ:ពេលឆេះភ្លាមៗនោះ គ្មាននរណាម្នាក់បានដឹងនៅឡើយ នៅពេលអណ្ដាតភ្លើងឆេះ ឡើងសន្ធោរសន្ធៅ ទើបគាត់ដឹងហើយក៏ស្រែកក៏ សម្រែកឆោឡោហៅអ្នកជិតខាងឲ្យជួយ តែមិនអាចជួយយកអ្វីបាន។ ក្រោយមកក៏ឃើញមានរថយន្ដពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ មកជួយពន្លត់តែអកុសល ផ្ទះនិងសម្ភារៈក្នុងផ្ទះទាំងប៉ុន្មាន ឆេះអស់គ្មាននៅសល់អ្វីឡើយ។ 

ជាចុងក្រោយគ្រួសាររកគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ក៏បានលើករៀបនៅ១០ សូមអភាពដល់សប្បុរសជនជិតឆ្ងាយ ក្នុងនិងក្រៅស្រុក ដើម្បីជួយថវិកាតាមសទ្ធាជ្រះថ្លា សេចក្តីច្រើនក្តី ដើម្បីពួកគាត់បានបានដោះស្រាយជីវភាពគ្រួសារ និងសាងសង់ខ្ទមជាទីជម្រកបណ្ដោះអាសន្ន។ ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ទីណាមានទុក្ខទីនោះមានវត្តមាន សម្ដេចទាំងទ្វេ ហើយសម្ដេចទាំងទ្វេ ក៏ពុំដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារដាច់ពោះឡើយ។

ដោយ:មាស សុផាត

...

IMG_3296

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print