ទប់ទឹកភ្នែកមិនបាន ខណៈរំជួលចិត្ត! ឃើញបងស្រីអាយុ ៧ ឆ្នាំ យកដៃបាំងក្បាលការពារប្អូនប្រុសជាង ១៧ ម៉ោង ក្រោមកម្ទេចអគារបាក់រលំនៅតួកគី

ចែករំលែក៖

ប្រទេសតួកគី : សំណាង១ ក្នុង១លានគ្រោះថ្នាក់ រំជួលចិត្តតក់ស្លុត ខណៈឃើញរូបភាពដ៏សោកសង្វេគ របស់កុមារ២នាក់បងប្អូន បានរួចផុតពីសេចក្តីស្លាប់ ទោះពួកគេ ត្រូវព្យាយាមប្រឹងប្រែង ក្រោយគំនរថ្ម ដើម្បីអោយមានការសង្គ្រោះនោះ ។

ប្រជាពលរដ្ឋខ្មែរ និងប្រជាជនលើពិភពលោក បានរំជួលចិត្ត! បងស្រីអាយុ ៧ ឆ្នាំ យកដៃបាំងក្បាលការពារប្អូនប្រុសជាង ១៧ ម៉ោង ក្រោមកម្ទេចអគារបាក់រលំនៅតួកគី និងបង្ហោះព្រោងព្រាត ពេញពិភពលោក ដោយក្តី អាណិតអាសូរ បន់អោយកុមារ បានរួចផុតពីគ្រោះធម្មជាតិមួយនេះ។ 

សូមបញ្ជាក់ថា, គ្រោះធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសតួកគី កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ បានរកឃើញអ្នកស្លាប់កើនដល់ ៥៨៩៤ នាក់ហើយ ខណៈពេលដែលបច្ចុប្បន្ននេះក្រុមសង្គ្រោះកំពុងបន្ដស្វែងរក និង ជួយសង្គ្រោះយ៉ាងដុតដៃដុតជើង ដោយសង្ឃឹមថានឹងមានអ្នករស់រានដែលកប់ជាប់ក្រោមគំនរថ្មអគារដែលដួលរលំ។

ក្នុងហេតុការណ៍រញ្ជួយដីនេះ មានករណីរំជួលចិត្តមួយបានកើតឡើងដែលកំពុងធ្វើឱ្យមហាជនជាច្រើនទប់អារម្មណ៍មិនជាប់ ធ្វើការចែករំលែកពេញបណ្ដាញសង្គម Twitter ក្រោយក្មេងស្រីវ័យ ៧ ឆ្នាំមួយរូបត្រូវបានគេរកឃើញក្នុងគំនរថ្ម ដោយយកដៃបាំងក្បាលប្អូនប្រុសខ្លួនដោយក្លាហាន។

យោងតាមគណនី Twitter ឈ្មោះថា Mohamad Safa បានចែករំលែកឱ្យដឹងថា ៖ «រកឃើញក្មេងស្រីវ័យ ៧ ឆ្នាំម្នាក់ យកដៃទល់គំនរថ្មបាំងក្បាលប្អូនប្រុស ដើម្បីការពារប្អូន ហើយពួកគេទាំងពីរបានជាប់ក្នុងគំនរថ្មអស់ជាង ១៧ ម៉ោង។ នេះជាស្នាមញញឹមរបស់នាងពេលដែលក្រុមសង្គ្រោះបានរកឃើញនាង និង ប្អូនប្រុស»។

ក្រោយជួបក្រុមសង្គ្រោះក្មេងស្រីរូបនោះបាននិយាយយ៉ាងរមទម្យថា ៖ «សូមជួយប្អូនប្រុសខ្ញុំចេញផង ខ្ញុំនឹងមិនភ្លេចគុណអ្នកទេ»។ បើទោះបីជាអត់អាហារអត់ទឹកជាង ១៧ ម៉ោង តែក្មេងស្រីរូបនេះនៅនិយាយយ៉ាងសុភាព និង ចិត្តអារម្មណ៍នឹងនរ ហើយពួកគេទាំងពីរមិនបានយំនោះទេ មានតែស្នាមញញឹមពេលដែលក្រុមសង្គ្រោះបានរកឃើញពួកគេ។ បច្ចុប្បន្នក្មេងទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យសុខភាព និង ទទួលបានការថែទាំហើយ។

ស្តាប់សំដីក្មេងស្រីអាយុ ៧ឆ្នាំ ដែលនិយាយថា ( «សូមជួយប្អូនប្រុសខ្ញុំចេញផង ខ្ញុំនឹងមិនភ្លេចគុណអ្នកទេ») គ្រានោះ អ្នកសង្គ្រោះ ក៏ទប់ទឹកភ្នែកមិនបាន ប្រជាជនលើពិភពលោក រំជួលចិត្ត ពន់ពេក ។ 

សូមបញ្ជាក់ថា, «កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី»។ 

នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជា មានក្តីរន្ធត់បន្ទាប់ពីបានទទួល ព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រ ដែលបានកើត ឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣។

រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត … និងបានចូលរួម រំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ឋពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផល ប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្ដារឡើងវិញឆាប់រហ័ស។

ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាល តួកគី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print