ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃពុធទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន៣៥នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាថ្ងៃទី០៨ ខែកុម្ភៈនេះ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៣ករណីទូទាំងប្រទេស។ ដូច្នេះគ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក!
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៥នាក់ រួមមាន៖ជួញដូរ ១១ករណី ឃាត់មនុស្ស ១៤នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់មនុស្ស ៨នាក់(ស្រី ២នាក់) ,ចាត់ចែង សម្រួល ១ករណី ឃាត់មនុស្ស ១នាក់ និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ១២នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែកុម្ភៈ រួមមាន៖មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ២១៦១,៩៩ក្រាម និង១៤កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មេីនិង ០,៩៨ក្រាម ។
ជាក់ស្ដែងជាលទ្ធផលមានចំនួន ១១អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ១០អង្គភាព និងកម្លាំងកងរាជអាវុធហត្ថចំនួន ៤អង្គភាពមានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២០៦៩,៦៩ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦៣,៧៧ក្រាម។
៣ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៥ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកIce ១១,០២ក្រាមនិង៩កញ្ចប់តូច។
៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
៧ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១រណី ឃាត់ ៦នាក់ ចាប់យកIce ០,១៦ក្រាម។
៨ / ពោធិ៍សាត់៖ ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់។
៩ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ១,៣៧ក្រាម។
១០ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៦៦ក្រាម និងWy ០,៩៨ក្រាម។
ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៥ក្រាម។
២ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០៨ក្រាម។
៤ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យកIce ៨,៨៩ក្រាម ៕ដោយ៖សហការី