ម៉ូតូ៣គ្រឿងបុកតកន្ទុយគ្នារបសធ្ងន់ស្រាល៣នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកតកន្ទុយគ្នា​ កាលពីវេលាម៉ោង៨និង២០នាទីយប់​ ថ្ងៃទី៨​ ខែកុម្ភះ​ ឆ្នាំ២០២៣​ នៅចំណុចមុខបុរីឡុងនី​ តាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ចាម1K 3060​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា​ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1Y 9013 ធ្វេីដំណេីរមកពីក្រោយក៏បានប៉ះដៃចង្កូតបណ្តាលឲ្យរេភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកFAZE ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1HO 9168​ ធ្វេីដំណេីរមកពីក្រោយក៏បុកបន្តបណ្តាលឲ្យដួលម៉ូតូតាំង៣គ្រឿងនិងបណ្តាលឲ្យបុរសជិះម៉ូតូវ៉េវរងរបួសបាក់ដៃម្ខាងខាងស្តាំចំណែក២នាក់ទៀតរបួសស្រាល។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print