ភ្នំពេញ៖ គណបក្សភ្លើងទៀន បានបង្ហាញនូវភាពមិន ទាន់រៀបចំច្បាស់លាស់លើការដាក់បេក្ខភាព បុគ្គលដែលត្រូវឈរឈ្មោះជានាយករដ្ឋមន្ត្រី និងសូម្បីតែបេក្ខភាពត្រូវឈរជាតំណាងរាស្ត្រ។ អនុប្រធានគណបក្សភ្លើងទៀន លោកសុនឆ័យ ត្រូវបានសារព័ត៌មានក្នុងស្រុកបានដកស្រង់ សម្តីបញ្ជាក់នៅថ្ងៃទី៨កុម្ភៈនេះថា គណបក្សរបស់លោកនៅមិនទាន់បានកំណត់ឬជ្រើសរើស បុគ្គលដែលឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះឡើយ។
លោកសុន ឆ័យ និយាយទៀតថា ចំណែកបេក្ខជនដែលត្រូវឈរឈ្មោះជាតំណាងរាស្ត្រនោះទៀត ក៏គណបក្សភ្លើងទៀនមិន ទាន់បានរៀបចំផងដែរ។ លោកសុនឆ័យថ្លែងថាគណបក្សរបស់លោកនឹងរៀបចំលើគោល នយោ បាយនោះសិន មុននឹងពិនិត្យលើលក្ខណៈសម្បត្តិបុគ្គលដែលនឹងត្រូវឈរឈ្មោះនោះ ។
ដំណើរការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រអាណ្ណត្តិថ្មី នឹងគ្រោងធ្វើនៅថ្ងៃទី២៣ កក្កដាឆ្នាំ២០២៣ ខាងមុខនេះ ដែលគិតមកទល់នឹងថ្ងៃទី៨កុម្ភៈនេះ នៅសល់តែ១៦៥ថ្ងៃទៀត តែប៉ុណ្ណោះ៕ដោយ៖ សូរិយា