ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះប្រញាប់ប្រញាលរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាននិងនាំគ្នាជួយដងទឹកជះពន្លត់បន្ទាប់ពីផ្ទះឈើប្រក់ក្បឿងមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើទាំងស្រុងដោយសារតែធ្វេសប្រហែសខណះដាំបាយហើយមិនបានពន្លត់ភ្លើងចង្ក្រាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិននៅភូមិគោកស្រម៉ ឃុំស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះញាន សានភេទស្រី អាយុ៦៩ឆ្នាំមានទីលំនៅភូមិគោកស្រម៉ឃុំសង្កែ ស្រុករំដួល។
ផ្ទះដែលរងការឆាបឆេះមានទទឹងម៉ែត្របណ្ដោយ ៧ម៉ែត្រសង់អំពីឈើប្រក់ក្បឿង(ផ្ទះខូចខាតប្រហែល ៤០%)ចំពោះ សម្ភារ:ខូចខាតរួមមាន អង្ករ ៥០គីឡូ ស្រូវ ៧បាវ ទូរទស្សន៍១គ្រឿង វទ្យុ១គ្រឿងនិងតុទូមួយចំនួននិងថវិការ១៥០ ០០០៛ដប់ប្រាំម៉ឺនរៀល។
តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុមានផ្សែងហុយ និងមានអណ្ដាតភ្លើង ឆេះចេញពីផ្ទះបាយឈ្មោះញាន សាន យ៉ាងខ្លាំង ទើបបង្កការភ្ញាក់ផ្អើលនិងហៅម្ចាស់ផ្ទះនាំគ្នាប្រញាប់ប្រញាលជួយដងទឹកជះ ពន្លត់និងរាយការណ៏ មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ ជួយបាញ់ពន្លត់រហូតដល់គ្រប់គ្រងស្ថានការណ៏បានប៉ុន្តែមិនបណ្ដាលអោយមនុស្សរងគ្រោះថ្នាក់នោះទេ៕ ដោយ៖ សុថាន