លោករដ្ឋមន្ដ្រី ឌិត ទីណា លើកទឹកចិត្ត និងជំរុញបង្កើនការដាំបន្លែសុវត្ថិភាព និងសរីរាង្គ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីខ្ពស់នាំឱ្យប៉ះពាល់សុខភាព

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីសន្តិសុខស្បៀង សុវត្ថិភាពស្បៀង ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ហើយបានលើកទឹកចិត្ត និងជំរុញបង្កើនការដាំបន្លែសុវត្ថិភាព និងសរីរាង្គ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីខ្ពស់នាំឱ្យប៉ះពាល់សុខភាព។ ការថ្លែងបែបនេះ​របស់​លោក​រដ្ឋមន្រ្តី​ បានធ្វេីឡេីង​នាឱកាស​លោកនិងថ្នាក់ដឹកនាំ​ កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ​ បានអញ្ជើញជាវាគ្មិនកិត្តិយសផ្តល់អនុសាសន៍គន្លឹះក្នុងសិក្ខាសាលាស្ដីពី «ចក្ខុវិស័យអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម» នៅវិទ្យាស្ថានខេមអេដ។

ក្នុងសិក្ខាសាលានេះ លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះអំពីទំនាក់ទំនងគ្នារវាងវិស័យជំនួញ និងកសិកម្ម ឬកសិពាណិជ្ជកម្ម។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ជំនួញនិងការវិនិយោគ គឺសំខាន់ណាស់សម្រាប់វិស័យកសិកម្ម ហើយនាពេលបច្ចុប្បន្ននេះ ខណៈវិស័យកសិកម្មនៅកម្ពុជាសព្វថ្ងៃ បានដើរផុតពីការធ្វើកសិកម្មសម្រាប់បរិភោគ មកជាការធ្វើកសិកម្មដើម្បីផលចំណេញ។

ថ្លែងទៅកាន់និស្សិតជាង២០០នាក់ លោករដ្ឋមន្ដ្រី​ បានលើកឡើងអំពីសារៈសំខាន់នៃធនធានមនុស្ស ដែលជាសេចក្ដីសង្ឃឹមនៃប្រទេសជាតិទៅថ្ងៃអនាគត។

...

ក្នុងន័យនេះ លោករដ្ឋមន្ត្រី​ បានក្រើនរំឭកដល់និស្សិតនៃវិទ្យាស្ថានខេមអេដ ដ្បិតតែកំពុងសិក្សាមុខជំនាញគណនេយ្យ ហិរញ្ញវត្ថុ ឬធុរកិច្ចក៏ពិតមែន ក៏គួរបើកចំហចិត្តគំនិត និងបេះដូងចំពោះជំនាញផ្សេងៗ ជាពិសេសត្រូវប្រឹងប្រែងសិក្សារៀនសូត្រ សម្រួចចំណេះដឹង ក៏ដូចជាគំនិត ព្រមទាំងឫកពាររបស់ខ្លួនឱ្យបានល្អប្រសើរ ឈានទៅទទួលបានការទុកចិត្តពីអ្នកដទៃ ដើម្បីអនាគតល្អប្រសើរក្នុងការងារ៕ ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print