បក្សប្រឆាំងអូស្ត្រាលីអំពាវនាវឱ្យចិនដកទណ្ឌកម្មពាណិជ្ជកម្ម

ចែករំលែក៖

មេដឹកនាំបក្សប្រឆាំងនៅក្នុងព្រឹទ្ធសភាអូស្ត្រាលីបាននិយាយថា ប្រសិនបើចិនពិតជាចង់រក្សាស្ថិរភាពទំនាក់ទំនង វាគួរតែដកទណ្ឌកម្មពាណិជ្ជកម្មចេញ។

កាលពីថ្ងៃទី ៩ ខែកុម្ភៈ ABC News បានផ្សាយថា មានការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់ការដកទណ្ឌកម្មពាណិជ្ជកម្មរបស់ប្រទេសចិនចាប់តាំងពីការនាំចេញធ្យូងថ្មជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំពីប្រទេសអូស្ត្រាលីទៅកាន់ប្រទេសចិន។
ថ្លែងនៅលើ ABC សមាជិកព្រឹទ្ធសភាសេរីនិយម និងជាមេដឹកនាំបក្សប្រឆាំងនៅក្នុងព្រឹទ្ធសភា លោក Simon Birmingham បាននិយាយថា ព័ត៌មានអំពីការនាំចេញធ្យូងថ្មត្រូវបានស្វាគមន៍ ប៉ុន្តែត្រូវការការងារបន្ថែមទៀត។
លោកបាននិយាយថា “អូស្ត្រាលីនឹងត្រូវមើលឃើញការដកយកធ្យូងថ្ម ហើយឆ្លងកាត់ដំណើរការគយតាមរបៀបធម្មតា… ប៉ុន្តែការងារជាច្រើននៅតែត្រូវធ្វើដើម្បីដកចេញនូវទណ្ឌកម្មពាណិជ្ជកម្មដែលមិនសមហេតុផលសម្រាប់ស្រា បាឡេ និងវិស័យជាច្រើនទៀត។”
សមាជិកព្រឹទ្ធសភា Birmingham ក៏បានអំពាវនាវឱ្យមានការបន្តសកម្មភាពពាណិជ្ជកម្មជាទៀងទាត់រវាងប្រទេសអូស្ត្រាលីនឹងចិន។ លោក Birmingham បានបន្ថែមថា “ប្រសិនបើប្រទេសចិនពិតជាចង់ធ្វើឱ្យទំនាក់ទំនងមានស្ថិរភាព និងធានាថាគ្មានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច នោះទណ្ឌកម្មពាណិជ្ជកម្មគួរតែត្រូវបានដកចេញ” ។
មុននោះ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ធ្យូងថ្មប្រហែល ៧២.000 តោនបានមកដល់កំពង់ផែនៃទីក្រុង Zhanjiang ភាគខាងត្បូងបំផុតនៃប្រទេសចិន ជាលើកដំបូងចាប់តាំងពីប្រទេសនេះបានដាក់ទណ្ឌកម្មលើការនាំចេញរបស់អូស្ត្រាលី។ លើសពីនេះ កាសែត Global Times ក៏បានរាយការណ៍ផងដែរថា ក្រុមហ៊ុនដែកថែបចិន Baosteel បានបន្តទិញធ្យូងថ្មពីប្រទេសអូស្ត្រាលី៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print