អ្នកចាំទី Hugo Lloris របស់ Tottenham អវត្តមានយ៉ាងហោចណាស់៦សប្តាហ៍ដោយសាររបួសជង្គង់

ចែករំលែក៖

អ្នកចាំទីរបស់ Tottenham និងប្រធានក្រុម Hugo Lloris ត្រូវបានអវត្តមានពី៦ទៅ៨សប្តាហ៍ដោយសាររបួសជង្គង់។ អតីត ប្រធានក្រុម ជម្រើស ជាតិ បារាំង វ័យ ៣៦ ឆ្នាំរូបនេះ បាន រង របួស សរសៃ ពួរ ក្នុង ការ ទទួល ជ័យ ជម្នះ របស់ Spurs លើក្រុមManchester City ក្នុង ក្រប ខ័ណ្ឌ Premier League កាល ពី ថ្ងៃ អាទិត្យ។

 បច្ចុប្បន្ន Spurs មានអតីតកីឡាករ Southampton និងអង់គ្លេស Fraser Forster សម្រាប់បម្រុងដែលជាដៃទី២។ កីឡាករAcademy Brandon Austin និង Alfie Whiteman គឺជាជម្រើសផ្សេងទៀត ប៉ុន្តែអ្នកទាំង២មិនមានបទពិសោធន៍ជាន់ខ្ពស់ច្រើនទេ។

 បច្ចុប្បន្ន Spurs ឈរនៅលេខរៀងទី៥ក្នុង Premier League ហើយកំពុងប្រជែងដណ្តើមយកកៅអី Champions League សម្រាប់រដូវកាលក្រោយ។

 ក្រុមមាន់ខ្នាយមាស Tottenham នឹងត្រូវប្រកួតជាមួយក្រុម Leicester City ក្នុងលីកនៅថ្ងៃសៅរ៍ មុនពេលធ្វើដំណើរទៅជួបក្រុម AC Milan សម្រាប់ការប្រកួតជើងទី១វគ្គ១៦ក្រុមក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារ។

 អ្នកចាំទី Forster ដែលបានចូលរួមជាមួយការផ្ទេរដោយមិនមានតម្លៃខ្លួនកាលពីរដូវក្តៅមុន បានបង្ហាញខ្លួននៅ Premier League តែមួយដងសម្រាប់ Spurs ពោលគឺស្មើ ក្នុងថ្ងៃប្រកួត Boxing Day ជាមួយ Brentford

 អ្នកចាំទី Lloris ដែលជាប្រធានក្រុមបានជ័យឲ្យបារាំងឈ្នះ World Cup 2018 បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិកាលពីខែមុន។ គាត់បានរក្សាសំណាញ់ទី (Clean Sheet) ចំនួន៧ដងពីការប្រកួតលីកចំនួន២១នៅរដូវកាលនេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print