រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដយកចិត្ដទុកដាក់ពីជីវភាពបងប្អូនជានិច្ច បើទោះបីក្នុងកាលៈទេសៈណាក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដយកចិត្ដទុកដាក់ពីជីវភាពបងប្អូនជានិច្ច  បើទោះបីក្នុងកាលៈទេសៈណាក៏ដោយ

 នេះការបញ្ជាក់ឲ្យពីលោក  ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានចូលរួមជាអធិបតី ក្នុងការចែកប័ណ្ណកម្មសិទ្ធជូនម្ចាស់អចលនវត្ថុ ចំនួន១៥៧១ ប័ណ្ណ ស្ថិតនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។

     ក្នុងឱកាសនោះ លោក  ឃ្លាំង ហួត បានជម្រាបជូនលោកយាយលោកតា អ៊ុំពូមីង និងបងប្អូន ដូច្នោះថាអ្វីដែលយើងកំពុងមានសព្វថ្ងៃនេះ គឺកើតឡើងដោយសារកត្តាសន្តិភាព ដូច្នេះយើងមិនត្រូវធុញទ្រាន់នឹងពាក្យសន្តិភាពនោះទេ ព្រោះពិភពលោកបច្ចុប្បន្នកំពុងស្រែកហៅរក សន្តិភាព ជាពិសេសនៅតំបន់សហគមន៍ អឺរ៉ុប ដែលមានសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

ក្រោមនយោបាយឈ្នះឈ្នះ ដែលមាន សម្ដេចតេជោហ៊ុន សែន ជាស្ថាបនិក បាន នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសរួចស្រេចហើយ ដូច្នេះពួកយើងត្រូវថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស។

សន្តិភាពនេះហើយដែលធ្វើឱ្យមានការអភិវឌ្ឍ និងបានធ្វើឱ្យប្រជាពលរដ្ឋមានមុខរបរ មានការងារធ្វើ និងមានកម្មសិទ្ធ ដីធ្លីផ្ទះសម្បែង ដើម្បីរស់នៅ តែសន្តិភាពនេះវាជួយបានតែប្រជាពលរដ្ឋដែលឧស្សាហ៍ព្យាយាម នែប៉ុណ្ណោះ តែចំពោះប្រជាពលរដ្ឋណាដែលឈរលើកគោលការណ៍ ដើរ រិះគន់តិះតៀន ដោយសារការច្រណែនឈ្នានីស អ្នកទាំងនោះនឹងមិនបានផលពី សន្តិភាពនោះទេ៕ . សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print