សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវាជាតិសុខភាព មាតា ទារក និងកុមារ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣

ចែករំលែក៖

ភ្នំពេញ : សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាព អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាព មាតា ទារក និងកុមារ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោមប្រធាន “រួមគ្នាពង្រឹងសេវា សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០”។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្នុងនាមកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំមានក្តីសោមនស្សរីករាយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបង-ប្អូនជនរួមជាតិទាំងអស់ អបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”

ជាមួយនឹងការដាក់ចេញប្រធានបទខាងលើនេះ ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ រួមជាមួយ ការកោតសរសើរចំពោះ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាលទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជម្នះគ្រប់ ការលំបាកក្នុងការបន្តប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងក្នុងការលើកកម្ពស់គុណភាពសុខាភិបាល គ្រប់ផ្នែកទាំងអស់ ជាពិសេសក្នុងការពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និង សេវាជាសារវន្តផ្សេងៗទៀត ដើម្បីផ្ដល់ការគាំពារ ការថែទាំសុខភាព ការព្យាបាល និងជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ រហូតបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ពោលគឺ អត្រានៃស្ត្រីដែលបានទទួលការថែទាំ ផ្ទៃពោះពីគ្រូពេទ្យជំនាញមុនពេលសម្រាលបានកើនពី៩៥ ដល់៩៩% អត្រាមរណភាពមាតាបានថយចុះពី ១៧៤ មកនៅ១៥៤ ក្នុងចំណោម ១សែនកំណើតរស់ អត្រាមរណភាពទារកទើបកើតបានថយចុះពី១៨ មកនៅ៨ ក្នុងចំណោម ១ពាន់កំណើតរស់ជាដើម។ ទន្ទឹមនឹងវឌ្ឍនភាពនេះ ក៏នៅមានក្តីកង្វល់មួយចំនួនទៀតដែលទាមទារ ឱ្យក្រសួងសុខាភិបាល រួមជាមួយដៃគូសហការដទៃទៀតទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមកម្លាំងគ្នា។

សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕

ដោយ : សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print